ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ Toyota bZ3 ឆ្នាំ២០២៦ ចេញហើយ តម្លៃតែជាង ១ម៉ឺនដុល្លារ ហើយបំពាក់បច្ចេកវិទ្យា LiDAR ទៀត

Toyota bZ3 ឆ្នាំ២០២៦ ចេញហើយ តម្លៃតែជាង ១ម៉ឺនដុល្លារ ហើយបំពាក់បច្ចេកវិទ្យា LiDAR ទៀត

រថយន្តអគ្គិសនី Toyota bZ3 ស៊េរីឆ្នាំ ២០២៦ ចេញលក់ជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៥ ៧០០ដុល្លារ ដល់ ២២ ៨០០ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

ចំពោះចំណុចកែប្រែថ្មីសម្រាប់ម៉ូឌែលឆ្នាំ២០២៦ ផ្នែកខាងក្រៅគឺទទួលបាននូវស្តុបក្រោមថ្មីប្រភេទ LED រួមជាមួយពណ៌តួរខ្លួនថ្មីឱ្យឈ្មោះថា Dark Cloud Green។ ចំណែកផ្នែកខាងក្នុងទទួលបាននូវអេក្រង់កម្សាន្តថ្មីទំហំរហូតដល់ ១៥,៦អ៊ីញ ដំណើរការដោយឈីប Nvidia 5.0 រួមបន្ថែមជាមួយសេនស័ររហូតដល់ទៅ ៣២ សម្រាប់បច្ចេកវិទ្យា LiDAR និងបន្ថែមមុខងារជំនួយការបើកបរមួយចំនួនបន្ថែមទៀតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota bZ3 ស៊េរីឆ្នាំ ២០២៦ បំពាក់ជាមួយអាគុយ Blade Battery របស់ BYD ដែលមានជម្រើសទំហំ ៤៩,៩kWh ដែលអាចបើកបានចម្ងាយខ្ទង់ ៥១៧គីឡូម៉ែត្រពេលសាកពេញម្តង និងទំហំ ៦៥,៣kWh អាចបើកបានចម្ងាយខ្ទង់ ៦១៦គីឡូម៉ែត្រពេលសាកពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម