Toyota Land Cruiser ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពី ANCAP (មានវីដេអូ)

[ទីផ្សារបរទេស] រថយន្ត SUV ខ្នាតធំរបស់ក្រុមហ៊ុន Toyota បានទទួលនូវលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំនៃអូស្រ្តាលី ANCAP។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត Toyota Land Cruiser ២០២២ បានទទួលពិន្ទុទៅលើការ

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ការពារអ្នកដំណើរពេញវ័យចំនួន ៨៩ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៨ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៧៧ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកជិះកង់ចំនួន ៨១ភាគរយ

ជាក់ស្តែងរថយន្ត Toyota Land Cruiser ឆ្នាំ២០២២ បានបំពាក់ស្តង់ដាមកជាមួយពោងសុវត្ថិភាព រួមមានពោងសុវត្ថិភាពជំហៀង ដើម្បីការពារក្បាល និងទ្រូង និងកញ្ចប់សុវត្ថិភាព ដែលរួមមានប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ, ប្រព័ន្ធព្រមានចេញពីគន្លង និងប្រព័ន្ធគ្រប់គ្រងល្បឿនដោយស្វ័យប្រវត្តិ។

គួររំលឹកផងដែរថា រថយន្ត Toyota Land Cruiser ឆ្នាំ២០២២ ផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង TNGA-F Platform និងបំពាក់មកជាមួយជម្រើសម៉ាស៊ីនចំនួន ២ជម្រើសរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 ផលិតកម្លាំងបាន ៤១៥សេះ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ V6 ផលិតកម្លាំងបាន ៣០៩សេះ ភ្ជាប់ដោយប្រអប់លេខ ១០វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម