Toyota Prius ស៊េរីថ្មីចុងក្រោយ ឈ្នះពានរង្វាន់រថយន្តល្អបំផុតប្រចាំឆ្នាំ ២០២៤ នៅសហរដ្ឋអាមេរិក

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៤ បានជាប់ឈ្មោះជារថយន្តល្អប្រចាំឆ្នាំរបស់​ MotorTrend (2024 MotorTrend Car Of The Year) ជាលើកទី ២ នៅឯពិពរណ៌រថយន្ត LA Auto Show 2023 ដែលធ្វើឡើងនៅសហរដ្ឋអាមរិក។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី ១ ដែលរថយន្ត Toyota Prius ជាប់ឈ្មោះជារថយន្តល្អប្រចាំឆ្នាំ ២០២៤ ក្នុងរយៈពេល ២០ ចាប់តាំងពីឆ្នាំ​ ២០០៤ ដែលបានឈ្នះជាលើកទី ១ ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន និងជាឆ្នាំទី ២៣ ដែលរថយន្តនេះ មានលក់នៅ Toyota របស់សហរដ្ឋអាមេរិកផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ ប្រធានផ្នែកវិចារណកថារបស់ MotorTrend Group លោក Ed Loh បាននិយាយថា រថយន្ត Toyota Prius បានទទួលជោគជ័យក្នុងការចាប់យកបេះដូងរបស់ចៅក្រម MotorTrend ដោយផ្តល់ជូននៅរថយន្តដ៏គួរឱ្យទាក់ទាញដែលមិនអាចប្រកែកបាន ខណៈពេលដែលរក្សាបាននៅលក្ខណៈសំខាន់ៗនៃប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។

គួរឲ្យដឹងថា នេះគឺជាលើកទី ២ ជាប់គ្នា ដែលក្រុមហ៊ុន Toyota បានឈ្នះពានរង្វាន់ MotorTren Car of the year ដោយឆ្នាំមុនគឺរថយន្ត Toyota Camry ជាអ្នកឈ្នះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម