ឡាន Toyota មួយនេះ ប្រើ Hybrid ១០០គីឡូម៉ែត្រស៊ីសាំងតែជាង ៣លីត្រ ឯតម្លៃលក់ចាប់ពី ១មុឺនដុល្លារស្តើង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Sienta ម៉ូដែលឆ្នាំ ២០២៤ នៅក្នុងទីផ្សារកំណើត ពោលគឺប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ១២ ៧៤៩ ដុល្លារ ដល់ ២០ ៦៧១ ដុល្លារ ។

Toyota Sienta ម៉ូដែលឆ្នាំ ២០២៤ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៤៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ១០វគ្គ ប្រភេទបើកបរប៉ុង ១
  • ម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម់ាស៊ីនសាំងចំណុះ ១,៥លីត្រ និងម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបានសរុប ១១៦ សេះ និងកម្លាំងរមួល ១៤១ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ E-CVT ប្រភេទបើកបរប៉ុង ១ ជាមួយកម្រិតស៊ីប្រេងចន្លោះពី ៣-៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។

រថយន្តនេះមានប្រវេងតួខ្លូនសរុប ៤ ២៦០ ម.ម ទទឹង ១ ៦៩៥ ម.ម កំពស់ ១ ៧១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥០ ម.ម ត្រូវបានបំពាក់ជាមួយបាណាមុខរាងជាអក្សរ U-shaped ចង្កៀងមុខ Bi-beam LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ រួមទាំងថាសកង់ស្ព័រទំហំ ១៥អ៉ីញ​ ក៏ដូចជាទ្វាររូតសងខាង និងចង្កៀងក្រោយ LED ឌីស្សាញថ្មី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ រួមទាំងអេក្រង់កំសាន្តទំហំ ១២,១ អ៉ីញ ប្រព័ន្ធកាមេរ៉ា ៣៦០ដឹក្រេ ។ លើសពីនេះ ក៏បានភ្ជាប់ដោយប្រព័ន្ធជំនួយការអ្នកបើកបរ Toyota Safety Sense ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម