[ទីផ្សារបរទេស] កាលពីម្សិលមិញ ក្រុមហ៊ុនផលិតរថយន្ត Volvo បានធ្វើការប្រកាសថា ខ្លួននឹងវិនិយោគទឹកប្រាក់ចំនួន ១,០៩ ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនៅរោងចក្រផលិត Torslanda របស់ខ្លួនក្នុងប្រទេសស៊ុយអែត។ ក្នុងនោះ ប្រាក់នេះនឹងចំនាយទៅលើការរៀបចំទីតាំងដើម្បីបង្កើតរថយន្តអគ្គិសនីជំនាន់ក្រោយរបស់ខ្លួន។
ជាលទ្ធផលនៃការចំណាយនេះ ក្រុមហ៊ុន Volvo នឹងមិនត្រឹមតែដំឡើងរោងចក្រសម្រាប់ផលិតអាគុយ និងកាត់បន្ថយការប្រើប្រាស់ថាមពលចំហេះក្នុងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែ Volvo ក៏បានបង្ហាញផងដែរនៅកន្លែងផលិតគ្រឿងផ្នែកតួអាលុយមីញ៉ូមផងដែរ។
នាយកប្រតិបត្តិលោក Håkan Samuelsson បាននិយាយថា “ជាមួយនឹងការវិនិយោគទាំងនេះ យើងបោះជំហានដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតអគ្គិសនីសុទ្ធរបស់យើង ហើយរៀបចំសម្រាប់រថយន្ត Volvos អគ្គិសនីកាន់តែទំនើប និងកាន់តែប្រសើរឡើង” ។ “Torslanda គឺជារោងចក្រដ៏ធំបំផុតរបស់យើង ហើយនឹងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរដែលកំពុងបន្តរបស់យើង នៅពេលដែលយើងឈានទៅរកការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០៣០”។
យោងតាមក្រុមហ៊ុន Volvo បានឲ្យដឹងថា ការដាក់ឱ្យប្រើប្រាស់នៃ mega casting នៃរចនាសម្ព័ន្ធរបស់រថយន្តនាពេលខាងមុខរបស់ខ្លួន ចេញពីផ្នែកនៃអាលុយមីញ៉ូមតែមួយ។ ដែលធ្វើអោយប្រសើរឡើងនៅប្រសិទ្ធភាពថាមពលនៃការផលិតកម្ម ដែលអនុញ្ញាតឲ្យរថយន្តអគ្គិសនីបើកបរបានឆ្ងាយ និងជួយសន្សំប្រាក់ផងដែរ។
ទន្ទឹមនឹងនេះ លោក Javier Varela ប្រធានផ្នែកវិស្វកម្ម និងប្រតិបត្តិការនៅក្រុមហ៊ុន Volvo Cars បាននិយាយថា “ពេលនេះជាពេលដ៏អស្ចារ្យសម្រាប់រោងចក្រ Torslanda ខណៈដែលយើងកំពុងធ្វើឲ្យល្អសម្រាប់អនាគតជាមួយនឹងកញ្ចប់វិនិយោគនេះ អនាគតរបស់យើងក្នុងនាមក្រុមហ៊ុនគឺអគ្គិសនីសុទ្ធ ហើយដែលតម្រូវឲ្យមានការធ្វើឲ្យប្រសើរឡើងជាច្រើននៅទូទាំងរោងចក្រ ដើម្បីធានាថា Torslanda អាចបន្តផលិតរថយន្តអគ្គិសនីគុណភាពខ្ពស់បំផុត”៕