Zeekr 007 ជាឡានប្រើអគ្គិសនីសុទ្ធ ដែលមានការសាកថ្មលឿនបំផុតនៅលើពិភពលោក

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr ដែលស្ថិតនៅក្រោមក្រុមហ៊ុន Geely បានធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្ត Zeekr 007 ជាមួយតម្លៃលក់ចាប់ពី ២៩ ៤០០ ដុល្លារ ដល់ ៤២ ០០០ ដុល្លារ នៅប្រទេសចិន ហើយជារថយន្តមានការសាកថ្មលឿនបំផុតនៅលើពិភពលោក ។

ដោយរថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform ដែលគាំទ្រស្ថាបត្យកម្ម 800V architecture ការសាកថ្មល្បឿនលឿន សម្រាប់ជម្រើសអាគុយរបស់ CATL ទំហំ ១០០ គីឡូវ៉ាតម៉ោង ដែលអាចសាកបានពី ១០% ដល់ ៨០% ដែលសាកត្រឹម ១៥នាទី នឹងអាចបើករបានចម្ងាយ ៦១០ គីឡូម៉ែត្រ។ ខណៈជម្រើសអាគុយប្រភេទ Golden battery ទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចសាកបានពី ១០% ដល់ ៨០% ដែលសាកត្រឹម ១៥នាទី អាចបើករបានចម្ងាយ ៥១០ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញ ​រថយន្ត​ថ្មី​នេះ​មានការឌីស្សាញបែប minimalistic ដោយមានបំពាក់​ចង្កៀងអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ថាសកង់ស្ព័រ និងចង្កៀងក្រោយរាងស្លីមជាដើម ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃ ADAS ក៏ដូជាបំពាក់ប្រព័ន្ធរ៉ាដា LiDARs កាមេរ៉ាចំនួន ១២ ព្រមទាំង ultrasonic sensor ចំនួន ១២ និង​បន្ទះ​ឈីប Qualcomm Snapdragon 8295 ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម