គិតមកដល់ពេលនេះ ក្រសួងដកពិន្ទុបណ្ណបើកបរបានប្រមាណ ៧ពាន់បណ្ណ

[ក្នុងស្រុក] យោងតាមរបាយការណ៍ក្នុងសន្និសីទសារព័ត៌មានស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដែលបានប្រព្រឹត្តឡើងនាថ្ងៃទី២៧ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូរួមដំណើរបានបង្ហាញថា “គិតចាប់ពីថ្ងៃដាក់អោយដំណើរការអនុវត្តសាកល្បងកាលពីថ្ងៃទី០១ កញ្ញាមក ក្រសួងសាធារណការបានធ្វើការដកនូវពិន្ទុបណ្ណបើកបរដែលបានល្មើសច្បាប់ចរាចរណ៍ចំនួនប្រមាណ ៧ពាន់បណ្ណបើកបរហើយ។”

គួររំលឹកផងដែរថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំដោយក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការដាក់អោយដំណើរការអនុវត្តសាកល្បងនៅទូទាំងប្រទេសចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២កន្លងមក ហើយនឹងដំណើរការអនុវត្តពេញលេញនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣នេះទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម