ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ តើនរណាជា David S.K. Lee បានជាគាត់ហ៊ានដេញថ្លៃឡាន Ferrari 250 GTO ឆ្នាំ 1962 ពណ៌ស មានតែមួយគត់គ្រឿងលើលោក...

តើនរណាជា David S.K. Lee បានជាគាត់ហ៊ានដេញថ្លៃឡាន Ferrari 250 GTO ឆ្នាំ 1962 ពណ៌ស មានតែមួយគត់គ្រឿងលើលោក ក្នុងតម្លៃរហូតដល់ទៅ ៣៨.៥ លានដុល្លារ?

បើនិយាយពី David S.K. Lee​ លោកគឺជាសហគ្រិន និងជាអ្នកវិនិយោគជនជាតិអាមេរិកដើមកំណើតចិនដ៏មានឥទ្ធិពលម្នាក់។ បច្ចុប្បន្ន គាត់គឺជាប្រធាន និងជាអគ្គនាយកនៃក្រុមហ៊ុន Hing Wa Lee Group ដែលគ្រប់គ្រងអាជីវកម្មធំៗជាច្រើន។

ប៉ុន្តែបើនិយាយពីវិស័យរថយន្តវិញ គាត់ក៏ត្រូវបានពិភពលោកស្គាល់ច្បាស់ថាជាអ្នកប្រមូលទិញរថយន្ត Ferrari និងរថយន្តប្រណិតៗដ៏ល្បីៗជាច្រើនគ្រឿងផងដែរ។ បច្ចុប្បន្ន យោងតាមការប៉ាន់ស្មាន ការប្រមូលរថយន្ត Ferrari និងរថយន្តប្រណិតៗរបស់លោកគឺអាចនឹងមានតម្លៃសរុបជាង ៣០០ លានដុល្លារឯណ្ណោះ។

ក្នុងនោះ អ្វីដែលធ្វើឲគេផ្ទុះការចាប់អារម្មណ៏លើលោកខ្លាំងនាពេលបច្ចុប្បន្ននេះ គឺកាលពីដើមឆ្នាំកន្លងទៅ លោកគឺបានដេញថ្លៃទិញយកឡានបុរាណ Ferrari 250 GTO ឆ្នាំ ១៩៦២ ពណ៌ស មានតែមួយគ្រឿងគត់លើលោក ក្នុងតម្លៃរហូតដល់ទៅ ៣៨.៥ លានដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ថា សម្រាប់លោក David Lee ផ្ទាល់ ក៏ត្រូវបានពិភពលោកស្គាល់ថាជាបុគ្គលមួយរូបដែលបានប្រមូលទិញឡាន Ferrari ទាំង ៦ ជំនាន់ផងដែរ ពោលគឺមានទាំងជំនាន់ 288 GTO, F40, F50, Enzo, LaFerrari និង F80 ។ ហើយប្រសិនបើបងប្អូនចាប់អារម្មណ៍ និងចង់តាមដានថាតើគាត់មានរថយន្តអ្វីខ្លះទៀតនោះ បងប្អូនគឺអាចតាមដានគាត់តាមរយៈផេកផ្លូវការដែលមានឈ្មោះថា Ferrari Collector David Lee បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម