បុរសម្នាក់នេះទិញឡានចាស់ៗចំនួន ២៤០ គ្រឿងទុក ដើម្បីកែច្នៃលក់!

នេះមិនមែនជារឿងប្រឌិតនោះទេ ប៉ុន្តែវាជាសាច់រឿងពិតរបស់លោក Charles Fawcett ដែលជាស្ថាបនិកក្រុមហ៊ុន Twisted Automotive។ ដោយនៅក្នុងឆ្នាំ ២០១៥ នៅពេលដែលដឹងថា ក្រុមហ៊ុន Land Rover នឹងបញ្ឈប់ការផលិតរថយន្ត Land Rover Defender ម៉ូដែលដើម (Classic Defender) ជាផ្លូវការ។ លោក Charles គឺបានសម្រេចចិត្តយ៉ាងប្រថុយមួយ ដោយលោកគឺបានទំលាក់លុយទិញយកឡាន Defender ស៊េរីចុងក្រោយបង្អស់ចំនួនដល់ទៅ ២៤០ គ្រឿងឯណ្ណោះ យកមកស្តុកទុកក្នុងឃ្លាំង។ ដោយកាលនោះ គាត់គឺបានចុះនូវព្រមព្រៀងទិញយករថយន្ត Defenders ម៉ូដែលដើម ចំនួន ២៤០ គ្រឿង ក្នុងតម្លៃប្រហែល ៣០,៦០០ ដុល្លារក្នុងមួយគ្រឿង ពោលគឺមានការចំណាយប្រាក់សរុបដល់ទៅ ៧.៣ លានដុល្លារឯណ្ណោះ។

ក្នុងនោះ ដោយសារតែការសម្រេចចិត្តនេះហើយ ទើបធ្វើឱ្យលោកក្លាយជាសេដ្ឋីប្រាក់លានដុល្លារភ្លាមៗតែម្តង។ ពោលគឺលោកមិនមែនទិញឡានមក ដើម្បីលក់បន្តយកចំណេញធម្មតានោះទេ ប៉ុន្តែលោកគឺបានយកវាមកកែច្នៃជាថ្មី ដោយរក្សារាងបុរាណខាងក្រៅដដែល ប៉ុន្តែបន្ថែមបច្ចេកវិទ្យាទំនើបៗ និងដំឡើងម៉ាស៊ីនឱ្យកាន់តែខ្លាំង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាលទ្ធផល ឡានទាំងនោះត្រូវបានលក់ចេញក្នុងតម្លៃខ្ពស់កប់ពពករហូតដល់ទៅជាង ៤៣ ម៉ឺនដុល្លារឯណ្ណោះ នៅក្នុងមួយគ្រឿង។

គួរបញ្ជាក់ថា ដោយសារតែក្នុងពេលឥឡូវនេះ ស្តុកឡាន Defender ជិតអស់ហើយ លោក Charles Fawcett ផ្ទាល់ ក៏បានប្រកាសបើកគម្រោងថ្មីមួយទៀត ដោយយកឡាន Range Rover Classic មកធ្វើការកែច្នៃឡើងវិញក្នុងកម្រិតកំពូលលំដាប់អ្នកមាន ដែលមានឈ្មោះថា TRRC ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម