មើលតម្លៃឡាន ៧ កៅអី ៥ ម៉ូដែលលក់ដាច់ជាងគេបំផុតនៅវៀតណាម

ថ្មីៗ​នេះ​តួ​លេខ​នៃ​ចំនួន​លក់​រថយន្ត​ប្រចាំ​ខែ​កក្កដា នៅ​វៀតណាម​ត្រូវ​បាន​បង្ហាញ​ឡើង។ ក្នុង​បញ្ជី​មាន​បង្ហាញ​អំពី​រថយន្ត​ SUV ៧ កៅអី​ចំនួន ៥ ម៉ូដែល ដែល​អាច​លក់​ដាច់​បាន​ច្រើន​ជាង​គេ។

១. Toyota Fortuner លក់​បាន​ ១ ១៩១ គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Fortuner លក់​នៅ​វៀតណាម​មាន​ពីរ​ប្រភេទ​ មាន​ប្រភេទ​នាំ​ចូល តម្លៃ​ចាប់​ពី​ប្រមាណ ៤៩ ៦០០ ដុល្លារ និង​ប្រភេទ​ដំឡើង​ក្នុង​ស្រុក​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៤ ៥០០ ដុល្លារ។

២. Hyundai Santa Fe លក់​បាន​ ៨៦៩ គ្រឿង

រថយន្ត​នេះ​​ចែក​ចាយ​លក់​ដោយ​ក្រុមហ៊ុន TC Motor ដោយ​មាន​ចំនួន ៦ ជម្រើស​ មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤២ ៩០០ ដុល្លារ ដល់​ប្រមាណ ៥៣ ៦០០ ដុល្លារ។

៣. Honda CR-V លក់​បាន​ចំនួន ៨២៦ គ្រឿង

Honda CR-V ចែក​ចាយ​លក់​ដោយ​ក្រុមហ៊ុន Honda Vietnam ដែល​មាន​ ៣ ជម្រើស​ ជា​មួយ​តម្លៃ​ចាប់​ពី​ប្រមាណ ៤២ ៤០០ ដុល្លារ ដល់​ប្រមាណ ៤៧ ១០០ ដុល្លារ។

៤. Ford Everest លក់​បាន​ចំនួន ៦៦១ គ្រឿង​

Ford Vietnam ជា​អ្នក​ចែក​ចាយ​លក់​រថយន្ត​នេះ ដែល​មាន​ចំនួន ៥ ជម្រើស​ មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៣ ០០០ ដុល្លារ ដល់​ប្រមាណ​ ៦០ ០០០ ដុល្លារ។

៥. Mazda CX-8 លក់​បាន​ ៥១១ គ្រឿង​

honda

Mazda CX-8 ចែក​ចាយ​លក់​ដោយ​ក្រុមហ៊ុន THACO មាន​ចំនួន ៤ ជម្រើស​ឲ្យ​អតិថិជន​រើស ដែល​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ៤៩ ៥០០ ដុល្លារ ដល់​ប្រមាណ ៦០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម