យល់ដឹងពីករណីដែលធ្វើឲ្យខូចថ្នាំឡាន និងវិធីការពារដ៏ត្រឹមត្រូវ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អ្នកដឹងស្រាប់ហើយថាថ្នាំឡានមិនអាចនៅឋិតថេររហូតនោះទេ ប៉ុន្តែប្រសិនបើយើងថែរក្សាបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្នខ្ពស់ វានឹងធ្វើឲ្យឡានមើលទៅនៅតែថ្មី ភ្លឺរលោង និងគ្មានស្នាមឆ្កូត។ ដូចនេះដើម្បីការពារថ្នាំឡានម្ចាស់រថយន្តគ្រប់រូបគួរតែយល់ដឹងពីករណីដែលធ្វើឲ្យខូចថ្នាំឡាន និងវិធីការពារដ៏ត្រឹមត្រូវបន្ទាប់ពីលាងសម្អាតរួច។

១. ធូលីដី និងលម្អងផ្កា៖ ពិតប្រាកដណាស់ ធូលីដី និងលម្អងផ្កា អាចធ្វើឲ្យថ្នាំឡានមានស្នាមឆ្កូតបានប្រសិនបើធ្វើការសម្អាតមិនបានត្រឹមត្រូវ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកមិនត្រូវជូត សម្អាតនៅពេលឡានស្ងួតនោះទេ គួរបាញ់ទឹកអោយសើមទើបប្រសើរ ព្រោះមិនធ្វើអោយថ្នាំឡានអ្នកឆ្កូត។


២. ជ័រដើមឈើ៖ ជ័រដើមឈើស្រក់លើថ្នាំឡានអាចធ្វើឲ្យរលាយស្អិតជាប់នៅពេលត្រូវកំដៅថ្ងៃ។ ដូចនេះប្រសិនបើអ្នកឃើញមានជ័រដើមឈើស្រក់លើថ្នាំឡាន គួរប្រញាប់យកទៅឲ្យអ្នកជំនាញជូតសម្អាតចេញទើបប្រសើរ ឬប្រើប្រាស់ផលិតផលសម្អាតឲ្យបានត្រឹមត្រូវ។
៣. ជ័រកៅស៊ូក្រាលថ្នល់៖ នៅពេលកំពុងបើកបរក្រោមកំដៅថ្ងៃខ្លាំង ជ័រកៅស៊ូក្រាលថ្នល់អាចខ្ទាតមកប្រឡាក់ថ្នាំឡាននៅត្រង់បរិវេណជុំវិញកង់។ ករណីបែបនេះ អ្នកត្រូវធ្វើការសម្អាតយ៉ាង ប្រុងប្រយ័ត្នដោយប្រើប្រាស់ផលិតផលសម្អាតឲ្យបានត្រឹមត្រូវ។
៤. សាំង៖ នៅពេលចាក់សាំង ជួនកាលអាចខ្ទាត ឬហៀរប្រឡាក់ដល់ថ្នាំឡានជាពិសេសនៅជុំវិញកន្លែងចាក់សាំងតែម្តង។ ជាការពិត សាំងអាចធ្វើឲ្យថ្នាំឡានបាត់បង់ភាពភ្លឺរលោង និងស៊ី ទឹកថ្នាំ ក្នុងនោះដែរវិធីសម្អាត អ្នកត្រូវប្រើប្រាស់ផលិតផលស្ព្រៃបាញ់សម្អាត និងជូតជាមួយក្រណាត់ទន់ៗ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

៥. ពន្លឺថ្ងៃ៖ ជាពិតណាស់ការចតរថយន្តក្រោមពន្លឺថ្ងៃយូរៗ ឬទុកចោល ទឹកថ្នាំនៃរថយន្តនឹងបាត់បង់បន្តិចម្តងៗ នឹងកាន់តែពិសេសអាចមានបញ្ហាដល់តាប្លូខាងក្នុងបន្ថែមទៀត ដូច្នេះអ្នកគួរតែធ្វើការគ្របបន្ទាប់ពីអ្នកបានលាងសម្អាតរួចរាល់៕

  • ទាំងនេះគឺជាគន្លឹះមួយផ្នែកប៉ុណ្ណោះ ក្នុងការចែករំលែកពីក្រុមការងារ ខេមបូអូតូ។ សូមអគុណ
ផ្ទាំងផ្សាយពាណិជ្ជកម្ម