ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ត Maextro S800 គូរប្រជែងរបស់ Maybach គ្រោងនឹងដាក់លក់នៅចុងខែឧសភា

រថយន្ត Maextro S800 គូរប្រជែងរបស់ Maybach គ្រោងនឹងដាក់លក់នៅចុងខែឧសភា

រថយន្ត Maextro S800 ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុន JAC និង Huawei ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ឥឡូវលេចលឺដំណឹងអាចនឹងដាក់លក់ជាផ្លូវការនៅ ថ្ងៃទី ៣១ ខែឧសភា។

Huawei's Maextro S800 will have L3 self-driving, pre-sales prices from $140,000រថយន្ត Huawei Maextro S800 គឺជារថយន្ត EV ប្រភេទ sedan ដ៏ប្រណិតរបស់ប្រទេសចិន ដែលទាំងជម្រើស BEV  និង EREV ។ ចំពោះប្រភេទ  BEV ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៨៥២សេះ និងបំពាក់មកជាមួយថអាគុយទំហំ ៩៤.៣ kWh អាចបើកបរបានចម្ងាយ ៦២២ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ល្បឿន CLTC ។

ចំណែកប្រភេទ EREV ដំណើរការដោយម៉ាសុីនចំណុះ ១.៥ រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីប្រភេទ Dual-motor 4WD អមជាមួយអាគុយទំហំ ៦៥ kWh ។ រថយន្ដ Maextro S800 ក៏បំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្ម 800V high-voltage system គាំទ្រនូវកម្លាំងសាក 6C charging  អាចសាកថ្មចាប់ពី ១០% ទៅ ៨០% ចំណាយពេលត្រឹមតែ ១០.០ នាទីប៉ុណ្ណោះ។

Maextro s800ចំពោះរូបរាងខាងក្រៅរថយន្តនេះ មានប្រវែង ៥៤៨០ ម.ម ទទឹង ២០០០ ម.ម កំពស់ ១៥៣៦ ម.ម និងមានគម្លាតកង់ ៣៣៧០ ម.ម។ រថយន្ត Maextro S800 រចនាមកតាមបែបទស្សនវិជ្ជា រួមបញ្ចូលគ្នាភាពសុខដុមរវាង មេឃ ផែនដី និងមនុស្ស ។ ផ្នែកខាងមុខបានបំពាក់មកជាមួយចង្កៀងបែបបញ្ឍរ បំពាក់មកជាមួយអំពូល LED ចំនួន៣​ គ្រាប់ ការរចនាចង្កៀងមុខមានឈ្មោះថា “Starry Splendour” តំណាងឲ្យភាពត្រចះត្រចង់នៃផ្កាយ ចំណែកចង្កៀងក្រោយរចនាអូសកាត់ពីផ្នែកម្ខាងទៅផ្នែកខាងភ្ជាប់ជាមួយ ទាំងគំនូរណេនៅក្នុងលំហរ “Nebula Canvas” ចំពោះដៃទ្វាររចនាតាមលំនាំ “Star-picking” (ចាប់ផ្កាយ)។

MAEXTRO S800 Interior Details Released Introducing Rolls-Royce Design Concepts Official: Hundreds of Polishing Processesផ្នែកខាងក្នុងអំពីរថយន្ដនេះក៏មិនទាន់បានបញ្ជាព័ត៌មានជាផ្លូវការនៅឡើយទេ ប៉ុន្តែតាមប៉ាន់ស្មានរថយន្ដបានបំពាក់មកជាមួយវាំងននដែលអាចបញ្ជាដោយសំឡេង ការគ្រប់គ្រងសីតុណ្ហភាព ៤តំបន់ និងកៅអីកម្តៅខ្យល់ចេញចូល មានមុខងារម៉ាស្សាជាមួយនឹងការបញ្ជាដោយដៃម្ខាង។

លក្ខណៈពិសេសដ៏លេចធ្លោមួយគឺកុងសូលកណ្តាលខាងក្រោយដ៏ប្រណិតដែលមានភ្ជាប់មកជាមួយតុបត់ធ្វើពីអាលុយមីញ៉ូមលំដាប់ខ្ពស់ កន្លែងដាក់កែវភេសជ្ជៈក្តៅ និងត្រជាក់ កន្លែងសាកឥតខ្សែ រួមជាមួយទូទឹកកកប្រភេទ compressor មុខងារបិទសំឡេងដោយគ្រាន់តែប៉ះម្តង និងភ្ជាប់ជាមួយប្រអប់លេខសម្ងាត់ដែលការពាររប្រើប្រាស់ស្នាមម្រាមដៃសម្រាប់ទុកដាក់របស់របរមានតម្លៃ៕

Maextro S800 Interior Revealed A Serious Challenger to the Maybach

ផ្ទាំងផ្សាយពាណិជ្ជកម្ម