Mercedes-Maybach S680 ត្រូវបាននាំចូលទៅប្រទេសវៀតណាមដោយអ្នកចែកចាយឯកជនដែលមានជំនាញខាងរថយន្ត Supercar និងរថយន្តទំនើបនៅទីក្រុងហូជីមិញ។ ផ្នែកខាងក្រៅរបស់រថយន្តមានរចនាបែប two-tone style ដោយរួមបញ្ចូលពណ៌ Rubelliot red និង Kalahari Gold។
នេះជាប្រភេទរថយន្តដ៏ទំនើបបំផុតរបស់ម៉ូដែល S-Class ជំនាន់ថ្មី បំពាក់ជាមួយម៉ាស៊ីនចំណុះ ៦.០ លីត្រ Turbo ភ្លោះ V12 លេខកូដ M279 ដែលរួមផ្សំជាមួយម៉ាស៊ីន EQ Boost mild hybrid system បង្កើតកម្លាំងបាន ៦២១ សេះ និងកម្លាំងរមួល ១០០០ ញូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩ វគ្គ និងប្រព័ន្ធ all-wheel drive system ។
បើប្រៀបទៅនឹង S-Class តួវែង ម៉ូដែល S-Class Maybach វាមានប្រវែងវែងជាង ១៨០ មីលីម៉ែត្រ ជាមួយការអាប់ដេតនៅផ្នែកខាងក្នុងកាន់តែទំនើប ខណៈរថយន្ត limousine បានបំពាក់ជាមួយថាសកង់ទំនើបបំផុតទំហំ ២១ អ៊ីញ ប្រភេទ Multi-spoke ។
ដោយផ្នែកខាងក្នុងរបស់រថយន្តនេះមានអេក្រង់បង្ហាញចំនួន ៥ រួមទាំងអេក្រង់ OLED នៅកណ្តាលកុងសូល ទំហំ ១២,៨ អ៊ីញ, អេក្រង់ព័ត៌មានកំសាន្ត ១២,៣ អ៊ីញ និងបានបន្ថែមអេក្រង់នៅកៅអីខាងក្រោយផងដែរ ។
រថយន្តនេះក៏មានឧបករណ៏បំពងសំឡេងប្រភេទ Burmester, ចង្កូតដៃស្រោបដោយស្បែក Nappa និង កៅអីមុខងារកម្តៅ ខណៈគ្រឿងបរិក្ខារនៅកៅអីខាងក្រោយដូចជា កៅអីម៉ាស្សាមុខងារកម្តៅ អេក្រង់កំសាន្ត២ និងកន្លែងទុកដាក់ឥវ៉ាន់ជាដើម។
Mercedes-Benz បានដាក់ការបញ្ជាទិញម៉ូដែល S 680 Maybach នៅក្នុងប្រទេសវៀតណាមជាមួយតម្លៃប្រហែល ៧៤៤,៩៦០ ដុល្លារ ៕