ការសិក្សាថ្មី៖ ឡានបើកស្វ័យប្រវត្តិសម្បូរ តែមនុស្សមិនច្រើនទេ ហ៊ានប្រថុយជិះ

បច្ចុប្បន្ន​ មាន​ការ​ជជែក​ជា​ច្រើន​អំពី​រឿងរ៉ាវ​ដែល​មនុស្ស​ ​នឹង​ងាកទៅប្រើ​រថយន្ត​បើកបរ​​ស្វ័យប្រវត្តិ​នា​ពេល​អនាគត  ប៉ុន្តែ​ការ​សិក្សា​ថ្មី​មួយ ហាក់​មិន​គាំទ្រ​ចំពោះ​ការ​អះអាង​នេះ​ឡើយ។

ការ​ស្ទង់​មតិ​មួយ​របស់​សមាគម​រថយន្ត​អាមេរិក American Automobile Association បាន​ឲ្យ​ដឹង​ថា ៧១ ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​គេ​ចោទ​សួរ មិន​ហ៊ាន​ជិះ​ក្នុង​រថយន្ត​បើកបរ​​ស្វ័យប្រវិត្ត​ឡើយ។ ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​ចោទ​សួរ​លើ​មនុស្ស​ពេញវ័យ អាយុ​ចាប់​ពី ១៨ ឆ្នាំ​ឡើង​ទៅ សរុប​ចំនួន ១ ០០៨ នាក់។

ពាណិជ្ជកម្ម

សមាគម​រថយន្ត​អាមេរិកបាន​ឲ្យ​ដឹង​ថា ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់ ​ចំពោះភាពមិន​ជឿ​ទុក​ចិត្ត​លើ​រថយន្តបើកបរ​​ស្វ័យប្រវត្តិ អាច​មក​ពី​ឧប្បត្តិហេតុ​នៃ​រថយន្ត​បើកបរ​ស្វ័យប្រវត្តិ​ ដែល​បាន​កើត​ឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ។

សមាគម​រថយន្តខាងលើជឿជាក់​ថា ការ​ធ្វើ​អន្តរកម្ម​ជាមួយ​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​ទំនើប Advanced Driver Assistance Systems (ADAS) ដូចជា មុខងារ Lane Keeping Assistance, Adaptive Cruise Control, Automatic Emergency Braking និង ការ​ចូលចត​ដោយ​ស្វ័យប្រវត្តិ ជួយ​ឲ្យ​កម្រិត​ផាសុកភាព​របស់​អ្នក​បើកបរ​កាន់តែ​ប្រសើរ​ឡើង។

ការ​ស្ទង់មតិ​បាន​រក​ឃើញ​ថា អ្នក​បើកបរ​រថយន្តដែល​មាន​មុខងារ ADAS ទាំង ៤ ខាងលើ ​ប្រហែល ៦៨ ភាគរយ ហាក់​ដូច​ជា​ទុកចិត្ត​លើ​លក្ខណៈ​ពិសេស​ទាំង​នេះ ជាង​អ្នក​ដែល​មិន​មាន៕

Sponsored