
ក្នុងកម្មវិធី CATL Tech Day ក្រុមហ៊ុនផលិតអាគុយយក្សរបស់ចិន CATL បានបញ្ចេញនូវអាគុយ Qilin និងអាគុយ Shenxing LFP ជំនាន់ទី៣ ដែលមានសម្ថភាពសាកលឿនជាងមុន ដោយសាកមួយពេញប្រើពេលក្រោម ៧នាទីប៉ុណ្ណោះ ហើយក្នុងនោះបន្ទាប់ពីសាក ១០០០ដងសុខភាពអាគុយ (SoH) នៅរក្សាបានលើ ៩០%។

សម្រាប់សម្ថភាពក្នុងការសាករបស់អាគុយ Shenxing ជំនាន់ថ្មីនេះ រួមមាន
- សាកពីថាមពល ១០% ដល់ ៣៥% ប្រើ ១នាទី
- សាកពីថាមពល ១០% ដល់ ៨០% ប្រើ ៣នាទី ៤៤វិនាទី
- សាកពីថាមពល ១០% ដល់ ៩៨% ប្រើ ៦នាទី ២៧វិនាទី
- សាកពីថាមពល ១០% ដល់ ៨៩% ក្រោមសីតុណ្ហភាព -៣០អង្សា ប្រើ ៩នាទី

ក្នុងនោះ CATL បានអភិវឌ្ឍបច្ចេកវិទ្យាដែលប្រើនៅលើអាគុយបន្ថែមថ្មី ដោយរួមមាន
- បច្ចេកវិទ្យា Cell Shoulder Cooling Technology៖ បង្កើនប្រសិទ្ធភាពនៃការបញ្ចុះកម្ដៅបាន ២០% បន្ថែម
- បច្ចេកវិទ្យាវាស់សីតុណ្ហភាព (Temperature Measurement)៖ អនុញ្ញាតឱ្យមានការត្រួតពិនិត្យសីតុណ្ហភាពតាមចំណុចច្បាស់លាស់សម្រាប់សែល (Cell) នីមួយៗ
- បច្ចេកវិទ្យា Self-Heating៖ ប្រើប្រាស់ការបញ្ជូនកម្ដៅបែប Pulse Rapid ដែលជាបច្ចេកវិទ្យាថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការសាកថ្មល្បឿនលឿនជ្រុល ក្នុងលក្ខខណ្ឌសីតុណ្ហភាពទាប តួរយ៉ាងនៅរដូវត្រជាក់ខ្លាំង។

បន្ថែមពីកម្មវិធីនោះទៀតសោត ក្រុមហ៊ុន CATL ក៏បានណែនាំផងដែរនូវដំណោះស្រាយការសាក និងការផ្លាស់ប្តូរអាគុយជូនអ្នកប្រើប្រាស់នូវភាពបត់បែន សូម្បីតែនៅសីតុណ្ហភាព -៣០អង្សា រថយន្តអាចសម្រេចបាននូវការសាកពី ១០% ដល់ ៩៨% ប្រើរយៈពេល ៩នាទីប៉ុណ្ណោះ ឬអតិថិជនអាចជ្រើសរើសការប្តូរអាគុយក៏បានផងដែរ៕



















