ក្រុមហ៊ុន Ford បញ្ចេញរថយន្ត Bronco ម៉ូដែលពិសេសជាមួយពណ៌តួខ្លួនថ្មី ដើម្បីអបអរដល់ Pride Month

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bronco ពិសេសដែលផលិតឡើងដើម្បីអបអរ Pride Month។ ក្នុងនោះ រថយន្ត Bronco តែមួយគត់ត្រូវបានបង្ហាញកាលពីចុងសប្តាហ៍មុននៅឯ Memphis Pride Fest ហើយនឹងចូលរួមក្នុងការដង្ហែរក្បួន Motor City Pride នៅទីក្រុង Detroit នៅថ្ងៃទី ១១ និង ១២ ខែមិថុនា ខណៈពេលដែលចូលរួមក្នុង Block Party នៅ Ann Arbor YMCA នៅថ្ងៃទី ២៥ ខែមិថុនា។

រថយន្ត Bronco មានការរចនានៅផ្នែកខាងក្រៅដែលរួមបញ្ចូលជាមួយពណ៌ឥន្ទធនូ អបជាមួយពណ៌មាស និងពណ៌ Brightly-Color អូសកាត់ទៅដល់ផ្នែកខាងក្រោយ និងស្ទីកគ័រ Brightly-Color នៅ​លើ​កញ្ចក់បង្អួច​ខាង​ក្រោយផង​ដែរ។

ពាណិជ្ជកម្ម

គួរឲ្យដឹងថា នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ក្រុមហ៊ុន Ford បង្ហាញ​រថយន្ត​ពិសេស​ដើម្បី​អបអរ Pride Month។ កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តបានដាក់បង្ហាញរថយន្ត Ranger Raptor ពិសេសដែលមានផ្នែកខាងក្រៅស្រដៀងទៅនឹង Bronco នេះ។

ខណៈពេលដែល Bronco នេះបានបន្ថែមនៅប្រវែងទទឹង ៩,៨ អ៊ីញ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ V6 EcoBoost ដែលផលិតកម្លាំងបាន ៤១៨ សេះ និងកម្លាំងរមួល ៥៩៦ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ១០ វគ្គ ដែលបញ្ចូនថាមពលទៅកាន់កង់ទាំងបួន៕

Sponsored