ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ក្រុមហ៊ុន Volvo បញ្ចេញរថយន្ដអគ្គិសនី EX60 កម្លាំងដល់ ៦៧០សេះ អាចបើកបរបានចម្ងាយ ៨១០គ.ម ដើម្បីប្រជែងជាមួយ Tesla

ក្រុមហ៊ុន Volvo បញ្ចេញរថយន្ដអគ្គិសនី EX60 កម្លាំងដល់ ៦៧០សេះ អាចបើកបរបានចម្ងាយ ៨១០គ.ម ដើម្បីប្រជែងជាមួយ Tesla

ក្រុមហ៊ុន Volvo បានដាក់បង្ហាញរថយន្តអគ្គីសនី SUV EX60 ដែលមានរយៈចម្ងាយបើកបរសរុបរហូតដល់ ៨១០ គីឡូម៉ែត្រគិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ហើយបំពាក់ជាមួយកញ្ចប់អាគុយទំហំ ១១៧ គីឡូវ៉ាត់ម៉ោង។ រថយន្ដអគ្គីសនីមួយនេះ ត្រូវបានគេចាត់ទុកថានឹងក្លាយជាគូប្រជែងរបស់រថយន្ដអគ្គិសនី Tesla Model Y ដែលបច្ចុប្បន្នជារថយន្ត SUV អគ្គិសនីលក់ដាច់បំផុតនៅលើពិភពលោក។

Volvo returns to the fight: meet the 810-km 2027 EX60 and its rugged Cross Country sibling - ArenaEVសម្រាប់រថយន្តអគ្គីសនី EX60 ស៊េរីឆ្នាំ២០២៧ ផ្ដល់មកជាមួយនឹងជម្រើស ៣ម៉ូឌែលផ្សេងគ្នាដោយក្នុងនោះរួមមាន៖

  • ម៉ូឌែល EX60 P6 RWD ដំណើរដោយបុងខាងក្រោយ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន១ អាចផលិតកម្លាំងបាន ៣៦៩ សេះ កម្លាំងរមួល ៤៨០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៨៣គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៦២០គីឡូម៉ែត្រ។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P6 RWD សុីថាមពលថ្មត្រឹមតែ 14.7kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។
  • ម៉ូឌែល EX60 P10 AWD ជាប្រភេទរថយន្ដប្រើប៉ុង២ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន២ អាចផលិតកម្លាំងបាន ៥០៣ សេះ កម្លាំងរមួល ៧១០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ៩៥គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៦៦០គីឡូម៉ែត្រ។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P10 AWD សុីថាមពលថ្មត្រឹមតែ 15.7kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។
  • ម៉ូឌែល EX60 P12 AWD ជាប្រភេទរថយន្ដប្រើប៉ុង២ បំពាក់មកជាមួយម៉ូទ័រអគ្គីសនីចំនួន២ អាចផលិតកម្លាំងបាន ៦៧០សេះកម្លាំងរមួល ៧៩០ញូតុនម៉ែត្រ បំពាក់មកជាមួយអាគុយទំហំ ១១៧គីឡូវ៉ាត់ម៉ោង អាចបើកបបានចម្ងាយ ៨១០គីឡូម៉ែត្រ និង អាចរត់ស្ទុះពី ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។។ សម្រាប់កម្រិតសុីថាមពលវីញ ម៉ូឌែល EX60 P12 AWD សុីថាមពលថ្មត្រឹមតែ 16kWh/100km និងគាំទ្រការសាកថ្មល្បឿននលឿន 800V។

2027 Volvo EX60: What We Know So Farផ្នែកខាងក្នុងរបស់រថយន្ត EX60 មានលក្ខណៈស្រដៀងទៅនឹងរថយន្តអគ្គិសនីម៉ូឌែលផ្សេងទៀតរបស់ Volvo ដែរ ដោយប្រើប្រាស់នូវវត្ថុធាតុដើមដ៏ប្រណីត និងបំពាក់ផ្ទាំងតាប្លូភ្ជាប់មកជាមួយអេក្រង់កុងទ័រឌីជីថលរាងតូចវែង។ ប៉ុន្តែចំណុចទាក់ទាញបំផុតនោះគឺ អេក្រង់កម្សាន្ដកោងប្រភេទ OLED ទំហំ ១៥.១ អុីញ ប្រើប្រាស់កម្មវិធីបញ្ជាពី Google ចំណែកឯមុខងារ Apple CarPlay និង Android Auto គឺជាមុខងារស្តង់ដារដែលមានមកស្រាប់។

2027 volvo ex60 interiorសម្រាប់អ្នកដែលចង់បានបទពិសោធន៍សំឡេងកម្រិតខ្ពស់ អាចជ្រើសរើសបានជាមួយជម្រើសបំពាក់មកជាមួយឧបករណ៍បំពងសំឡេង Bose ចំនួន២១ គ្រាប់ ឬឧបករណ៍បំពងសម្លេង Bowers & Wilkins ចំនួន ២៨ គ្រាប់ ដែលរួមបញ្ចូលទាំងការបំពាក់នូវឧបករណ៍បំពងសំឡេងនៅលើកន្លែងកល់ក្បាលនៅលើកៅអី។

រថយន្ត Volvo EX60 ស៊េរីឆ្នាំ ២០២៧ ឥឡូវនេះអាចកុម្ម៉ង់បានហើយនៅក្នុងតំបន់អឺរ៉ុប ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិកវិញ នឹងត្រូវរង់ចាំរហូតដល់ចុងរដូវផ្ការីកខាងមុខនេះ។ រថយន្តម៉ូឌែលនេះនឹងត្រូវផលិតនៅក្នុងប្រទេសស៊ុយអែត រួចនាំចូលទៅកាន់អាមេរិក ដោយម៉ូឌែល P6 និង P10 អាចនឹងមានវត្ដមាននៅលើទីផ្សារក្នុងរដូវក្ដៅនេះ ចំណែកឯម៉ូឌែល P12 នឹងមកដល់នៅពេលណាមួយបន្ទាប់ពីនោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo returns to the fight: meet the 810-km 2027 EX60 and its rugged Cross Country sibling - ArenaEVពាក់ព័ន្ធនឹងតម្លៃវិញ ក្រុមហ៊ុន Volvo បញ្ជាក់ថា ម៉ូឌែល EX60 P10 ដែលមាន “គ្រឿងបំពាក់ពេញលេញ” នឹងមានតម្លៃប្រហែល ៦០ ០០០ ដុល្លារ ខណៈម៉ូឌែល P6 នឹងមានតម្លៃចាប់ផ្ដើមក្នុងចន្លោះ ៥០ ០០០ ដុល្លារក្រាស់ ហើយម៉ូឌែលកំពូល P12 កម្លាំង ៦៧០ សេះ នឹងមានតម្លៃលើសពី ៧០ ០០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម