ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ ចាយពេលជិត ១០០ ឆ្នាំ! ទីបំផុត រថយន្តដែលខ្លាំងបំផុត និងលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Audi បានលេចរូបរាងជាផ្លូវការហើយ!

ចាយពេលជិត ១០០ ឆ្នាំ! ទីបំផុត រថយន្តដែលខ្លាំងបំផុត និងលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Audi បានលេចរូបរាងជាផ្លូវការហើយ!

នេះគឺ Audi Nuvolari រថយន្តលឿនបំផុត និងមានកម្លាំងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Audi។ រថយន្តនេះ ត្រូវបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងកម្មវិធី Monaco Grand Prix ឆ្នាំ ២០២៦ និងបានបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនជាសាធារណៈនៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed ឆ្នាំ ២០២៦ របស់ប្រទេសអង់គ្លេស ដោយវានឹងមកមកស្នងតំណែងពីកំពូលរថយន្ត Audi R8 ។

ចំពោះឈ្មោះថា Nuvolari នេះ ក្រុមហ៊ុន Audi ផ្ទាល់ បានយកឈ្មោះរថយន្តនេះទៅតាមឈ្មោះរបស់លោក Tazio Nuvolari ដែលជាអ្នកបើកបរឡានប្រណាំងជើងឯកពិភពលោកដ៏ល្បីល្បាញម្នាក់នៅជំនាន់មុនសង្គ្រាមលោកលើកទី ២ ដោយគាត់គឺធ្លាប់ជាអ្នកបើកបរឲ្យក្រុមប្រណាំង Auto Union ដែលជាឫសគល់នៃការបង្កើតឡើងជាក្រុមហ៊ុន Audi នាពេលសព្វថ្ងៃនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកមករថយន្ត Audi Nuvolari នេះវិញ ភាពលេចធ្លោខ្លាំងបំផុតរបស់វា គឺវាគឺជារថយន្តដែលមានល្បឿនលឿនបំផុត និងមានកម្លាំងខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន Audi ដោយវាប្រើប្រាស់នូវម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-Turbo V8 ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបានសរុប ១,០០១ សេះ។ រថយន្តនេះ អាចជាន់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២.៦ វិនាទីប៉ុណ្ណោះ ហើយវាក៏អាចជាន់បានល្បឿនអតិបរមាលើសពី ៣៥០ គីឡូម៉ែត្រ/ម៉ោងផងដែរ។

ក្នុងនោះ លក្ខណៈពិសេសនៃការរចនារថយន្តនេះ គឺវាត្រូវបានរចនាឡើងដោយមានប្រព័ន្ធ Aerodynamics ​ដូចនឹងរថយន្ត Formula 1 អញ្ចឹង។ ជាពិសេស គឺមាននូវ Active Rear Spoiler ដែលអាចដំណើរការដោយស្វ័យប្រវត្តទៅតាមល្បឿនឡាន ដើម្បីបង្កើត Downforce ជួយឲ្យឡានមានលំនឹងល្អពេលបើកបរក្នុងល្បឿនលឿន។ ម្យ៉ាងទៀត រថយន្តនេះ ក៏ត្រូវបានផលិតឡើងពី Carbon Fiber ទាំងស្រុង រួមជាមួយប្រព័ន្ធបច្ចេកវិទ្យា Quattro Predictive Ride ដែលជាបច្ចេកវិទ្យាដំបូងគេលើលោកផងដែរ មានន័យថា នៅពេលកំពុងបើកបរប្រព័ន្ធកុំព្យូទ័ររបស់ឡាននឹងគណនា ហើយបែងចែកកម្លាំងទៅកាន់កង់នីមួយៗយ៉ាងត្រឹមត្រូវបំផុតទៅតាមស្ថានភាពផ្លូវខាងមុខ។

សរុបមក រថយន្តនេះ គឺរចនាឡើងតាមលំនាំរថយន្តប្រណាំង Formula 1 របស់ក្រុម Audi ដោយផ្នែកខាងក្នុងគឺត្រូវបានរៀបចំឡើងដោយផ្តោតលើអ្នកបើកបរជាចម្បង ហើយវាផលិតឡើងត្រឹមតែ ៤៩៩ គ្រឿងប៉ុណ្ណោះ និងតម្លៃលក់ខ្ទង់ ៧០ ម៉ឺនដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម