ចិនសម្រេចផលិតរថយន្តនេះលក់លើទីផ្សារ

កាល​ពី​ឆ្នាំ​មុន ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត Frankfurt Auto Show ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Hongqi បាន​តាំង​បង្ហាញ​រថយន្ត​ E115 SUV Concept ដែល​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​មាន​ការ​ឌីហ្សាញ​រូបរាង​ប្លែក ដែល​រូបរាង​គឺ​ឌីហ្សាញ​ដោយ​​អតីត​អ្នក​ឌីហ្សាញ​ជើង​ចាស់​របស់ Rolls-Royce។

ការ​ចុះ​ផ្សាយ​របស់ PC Auto បាប​ឲ្យ​ដឹង​ថា Hongqi សម្រេច​ផលិត​រថយន្ត​ E115 SUV Concept លក់​ជា​ផ្លូវ​ការ​លើ​ទីផ្សារ ដែល​រូបរាង​នៃ​ផលិតផល​សម្រេច​ចុង​ក្រោយ ស្រដៀង​គ្នា​ខ្លាំង​នឹង​ប្រភេទ Concept នេះ។

ពាណិជ្ជកម្ម

E115 SUV Concept ជា​រថយន្ត​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ ដែល​អាច​បើកបរ​បាន​ចម្ងាយ​ដល់ ៦០០ គ.ម ពេល​សាក​ភ្លើង​មួយ​ពេញ និង​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ប្រើ​ពេល​ក្រោម ៤ វិនាទី។

លក្ខណៈ​សម្បត្តិ​ដទៃ​ទៀត​របស់​រថយន្ត​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​គេ​រំពឹង​ថា​រថយន្ត SUV ថ្មី​របស់ Hongqi មួយ​នេះ នឹង​បង្ហាញ​មុខ​មាត់​ពិត​ជា​ផ្លូវ​ការ​នៅ​ចុង​ឆ្នាំ ២០២០៕

Sponsored