ញាក់សាច់! Lexus LS Hybrid ស៊េរីថ្មី ឡើងថ្លៃលើសស៊េរីមុន ១ម៉ឺនដុល្លារ

រថយន្ត Lexus LS 500 ស៊េរីឆ្នាំ ២០២១ ដែលមានការអាប់ដេតថ្មីបានបង្ហាញវត្តមានកាលពីអំឡុងពាក់កណ្ដាលឆ្នាំ ២០២០ កន្លងទៅ ដោយក្នុងនោះ Lexus LS 500h ដែលជាប្រភេទ Hybrid នោះក៏មានការអាប់ដេតស្រដៀងគ្នាផងដែរ។

តម្លៃសម្រាប់ Lexus LS 500 ស៊េរីថ្មីនៅសហរដ្ឋអាមេរិកគឺមានចាប់ពី ៧៦ ០០០ដុល្លារ ប៉ុន្តែតម្លៃរបស់ប្រភេទ Hybrid មិនមានការបង្ហាញពី Lexus នោះឡើយ។ យ៉ាងណាក្ដីបើផ្អែកតាម CarsDirect បានអះអាងថាតម្លៃរបស់ LS 500h ស៊េរីថ្មីបានឡើងថ្លៃលើសស៊េរីមុនដល់ទៅ ១ម៉ឺនដុល្លារឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ LS ធម្មតាគឺឡើងថ្លៃតែ ៥៥០ដុល្លារប៉ុណ្ណោះ បើប្រៀបនឹងស៊េរីឆ្នាំ ២០២០ ប៉ុន្តែ Lexus LS 500h ស៊េរីថ្មីគឺមានចាប់ផ្ដើមពី ៩១ ៥២៥ដុល្លារ គិតបញ្ចូលទាំងថ្លៃដឹកជញ្ជូន ១ ០២៥ដុល្លារ ដែលមានន័យថាវាបានឡើងថ្លៃលើសមុន ១០ ៤៩០ដុល្លារ។

ការឡើងថ្លៃដ៏ច្រើនសន្ធឹកនេះ បើតាមអ្នកតំណាងរបស់ Lexus បានឲ្យដឹងថា Lexus LS 500h ស៊េរីឆ្នាំ ២០២១ គឺបានពាំនាំនូវមុខងារថ្មីៗជាច្រើនមកជាស្តង់ដារតែម្ដងដែលមានដូចជាដំបូលកញ្ចក់, បូមខ្យល់, ឧបករណ៍បំពងសំឡេងម៉ាក Mark Levinson, កង់ទំហំ២០អ៊ីញ និងការរចនាមកជាមួយឈើនៅផ្នែកខាងក្នុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម