តូចតែខ្លឹម! ឡានអគ្គិសនី BMW iX3 សាកភ្លើង ៣០ នាទី​ ជិះបាន ៤០០ គីឡូម៉ែត្រ

ក្រុមហ៊ុន BMW អះអាងថា នៅ​ចន្លោះ​ឆ្នាំ ២០១៩ និង ២០២៥ ពួកគេនឹង​បញ្ចេញ​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន ១២ ម៉ូដែល រាប់​បញ្ចូល​ទាំង​ត្រកូល “i” ដែលដំណើរការដោយ​អគ្គិសនី​ផងដែរ។

នាថ្មីៗនេះ BMW បាន​បង្ហាញ Concept រថយន្ត​អគ្គិសនី​ម៉ូដែល iX3 ដែល​នឹង​ត្រូវ​ផលិត​នា​ឆ្នាំ ២០២០ ដើម្បី​ប្រកួតប្រជែង​ជាមួយ​រថយន្ត​ម៉ាក Jaguar I-Pace និង Mercedes EQC។

ពាណិជ្ជកម្ម

Concept iX3 ត្រូវ​បាន​បំផុស​គំនិត​ដោយ​រថយន្ត BMW ម៉ូដែល X3 ប៉ុន្តែ​មាន​ការ​រចនា​ខុស​ប្លែក​គ្នា និង​កាន់​តែ​ទាក់ទាញ។ វា​បំពាក់​អាគុយ​ទំហំ ៧០ គីឡូវ៉ាត់ម៉ោង ដែល​ផលិត​កម្លាំង​បាន ២៧០ សេះ និង​អាច​បើកបរ​បាន​ចម្ងាយ ៤០០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ថ្ម​ពេញ​ម្តង។

នៅ​ពេល​ដែល​វា​សាកភ្លើងនៅ​ស្ថានីយ​សាកភ្លើង​ល្បឿន​លឿន (Fast-Charging Station) ដែល​មាន​កម្លាំង ១៥០ គីឡូវ៉ាត់ នោះ​រថយន្ត SUV អគ្គិសនី​នេះ​ប្រើ​ពេល​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ៕

Sponsored