ត្រូវ​ចាយ ១ ម៉ឺនដុល្លារ បើចង់កែមុខ Ford Ranger ធម្មតាឲ្យដូច Ranger Raptor

Ford Ranger Raptor ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​នឹង​មាន​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ក្នុង​ពេល​ខាង​មុខ​ ប៉ុន្តែ​ដោយ​សារ​រង់ចាំ​យូរ​ពេក​ទៅ ក្រុមហ៊ុន​ចែក​ចាយ​រថយន្ត​ Ford ឈ្មោះ​ Long McArthur បាន​ចាប់​ផ្ដើម​ដាក់​លក់​ Ford Ranger ដែល​បាន​កែ​ច្នៃ​រូបរាង​ដូច​ជា​ប្រភេទ Raptor អ៊ីចឹង។

Ford Ranger ​ដែល​មាន​មុខ​មាត់​ស្រដៀង​នឹង Ranger Raptor គឺ​ក្រោយ​ពី​វា​បាន​ប្រើ​ប្រាស់​កញ្ចប់​កែ​រូបរាង​ឈ្មោះ​ថា​ Ranger Baja Off Road ដែល​​មាន​តម្លៃ​ ១ ម៉ឺន​ដុល្លារ។ ​មួយ​កញ្ចប់​នេះ​គឺ​រួម​មាន​កាង​ខាង​មុខ​របស់ម៉ាក Bushwackerm​ ដែល​ស្រដៀង​នឹង​កាង​​លើ Ranger Raptor។

ពាណិជ្ជកម្ម

បន្ថែម​ពី​នេះ​មាន​ដំឡើង​នូវ​គ្រោង​នៅ​ផ្នែក​ខាង​ក្រោយ, មាន​​បិទ​អក្សរ​ថា “Ranger Baja” ដែល​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ស្រដៀង​នឹង​អក្សរ​នៅ​លើ Ranger Raptor។ ក្នុង​កញ្ចប់​នេះ​ក៏​មាន​កង់​ Fuel Tactic ដែល​មាន​ទំហំ ១៨ អ៊ីញ និង​សម្បក​កង់​ Off-Road ទំហំ ៣៣ អ៊ីញ រួម​ជា​មួយ​​បន្ថែម​បូម​​ជួរ​ខាង​មុខ​ទំហំ ២ អ៊ីញ​ប្រភេទ Pro-Comp និង​បូម​ក្រោយ​ជា​ប្រភេទ Fox 2.0៕



Sponsored