[បរទេស] កាលពីឆ្នាំមុន នាយកប្រតិបត្តិ Rolls-Royce លោក Torsten Müller-Ötvös បានព្រមានថា អតិថិជនដែលបានទិញរថយន្ត Spectre ហើយព្យាយាមលក់បន្តនឹងត្រូវដាក់ក្នុងបញ្ជីខ្មៅភ្លាមៗអស់មួយជីវិត ប៉ុន្តែថ្មីៗនេះ ត្រូវបានប្រទៈឃើញរថយន្តនេះប្រើប្រាស់បានតែ ១៥៩គីឡូម៉ែត្រ កំពុងដាក់ដេញថ្លៃនៅរដ្ឋ FLORIDA ទទួលបានតម្លៃ ៣៨០ ០០០ ដុល្លារក្នុងរយៈពេល ៥ថ្ងៃ ។
ហេតុផលនៅពីក្រោយការសម្រេចចិត្តរបស់ម្ចាស់រថយន្តនេះ ក្នុងការដាក់លក់ដេញថ្លៃរថយន្តអគ្គិសនីសុទ្ធដំបូងគេរបស់ Rolls-Royce មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ប៉ុន្តែពួកគេប្រហែលជាមិនមានឱកាសក្នុងការទិញរថយន្ត Rolls-Royce ថ្មីម្តងទៀតអស់មួយជីវិត។
សម្រាប់រថយន្តដ៏ប្រណិតនេះ ត្រូវបានតុបតែងជាមួយពណ៌ប្រផេះ ប្រើប្រាស់នៅថាសកង់ស្ព័រប្រភេទ 7-spoke ទំហំ ២៣អ៉ីញ ព្រមទាំងកៅអីពូកស្បែក និងបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៥៨៤ សេះ និងកម្លាំងរមួល ៨៩៥ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១២០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤២៨គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ៕