នេះជាគំរូរថយន្ត MVP ប្រភេទអគ្គិសនីរបស់ Maxus ដែលអាចធ្វើដំណើរបានចម្ងាយ ៨០០គីឡូម៉ែត្រ

7711

ក្រុមហ៊ុន SAIC Motor បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត MVP ប្រភេទអគ្គិសនីប្រណីតរបស់ខ្លួននៅក្នុងពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០២១ ដោយគំរូរថយន្តនេះមានឈ្មោះពេញថា SAIC MAXUS MIFA EV Concept។

រថយន្តនេះត្រូវបានរចនាឡើយដោយយកគំរូតាមយានអាវកាស(Space Ship) ដោយបានបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ជាមួយការឌីស្សាញម៉ូដថ្មី និងប្លែកពីគេ។

Sponsored

អ្វីដែលមានភាពខុសប្លែកពីគេខ្លាំងនៅលើរថយន្ត SAIC Maxus MIFA EV Concept នេះ គឺផ្នែកខាងក្នុងកាប៊ីនរបស់រថយន្តនេះ ដោយបានបំពាក់ជាមួយអេក្រង់ប្រវែងវែង, កញ្ចក់ជំហៀងសងខាង ប្រភេទឌីជីថលគ្មានដៃទ្វា និងការបើកទ្វាជំហៀងដោយ ចុចទៅលើអំពូល LED ភ្ជាប់គ្នាទាំង២ នៅផ្នែកខាងក្រោយ រួមបន្ថែមជាមួយបច្ចេកវិទ្យាឈ្មោះថា Black Technologis ដែលរួមមាន Smart Cockpit(កាប៊ីនឆ្លាតវៃ), Smart Driving(ការបើកបរឆ្លាតវៃ), ប្រព័ន្ធ Rada ៣៦០ដឺក្រ និងបច្ចេកវិទ្យាផ្សេងៗជាច្រើនផ្សេងទៀត។

រថយន្ត SAIC Maxus MIFA EV Concept មានកម្លាំងសរុប ៦៧០សេះ និងកម្លាំងរមួល ៩០០ញ៉ូតុនម៉ែត្រ។ វាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ដោយប្រើពេល ៣,៨វិនាទី ព្រមទាំងអាចធ្វើដំណើរបានពីចម្ងាយ ៦០០ ទៅ ៨០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញ និងគាំទ្រការសាកថ្មល្បឿនលឿនទំហំ ៣០០គីឡូវ៉ាត់ ឬ ៣៦០គីឡូវ៉ាត់ផងដែរ។

រថយន្តអគ្គិសនីស៊េរីថ្មីនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាមួយរូបរាងពិតប្រាកដនៅខែវិច្ឆិកា ឆ្នាំ២០២១នេះ និងចេញលក់ផ្លូវការនៅក្នុងឆ្នាំ ២០២២៕

Sponsored