នេះហេតុផលដែលឡាន Hummer អគ្គិសនីប្រភេទ SUV មានកម្លាំងត្រឹម ៨៣០សេះ

169

រថយន្ត Hummer EV SUV ស៊េរីឆ្នាំ ២០២៤ បានប្រកាសចេញជាផ្លូវការជាមួយសមត្ថភាពដែលអាចផលិតកម្លាំងបានត្រឹម ៨៣០សេះ មិនបានដល់ ១០០០សេះដូចជារថយន្ត Hummer EV ប្រភេទភីកអាប់នោះឡើយ។

បើតាមការបកស្រាយរបស់ប្រធានផ្នែកវិស្វករនៃរថយន្ត Hummer EV SUV នេះគឺលោក Al Oppenheiser បានឲ្យដឹងថាហេតុផលគឺដោយសារតែតួខ្លួនរបស់រថយន្ត។

Sponsored

រថយន្ត Hummer EV SUV គឺមានតួខ្លួនពីកង់មុខទៅកង់ក្រោយមានប្រវែងខ្លីជាងប្រភេទភីកអាប់ប្រមាណ ២២៦ម.ម ដែលមានន័យថាដុំអាគុយដែលបំពាក់នៅផ្នែកនេះក៏មានតិចតួចជាងប្រភេទភីកអាប់ផងដែរ។ ហើយសម្រាប់រថយន្តអគ្គិសនី កាលដែលមានដុំអាគុយតិចគឺមានន័យថាមានលំហូរអេឡិចត្រុងទៅកាន់ម៉ូទ័រអគ្គិសនីតិចទៅតាមហ្នឹង ដែលជាលទ្ធផលធ្វើឲ្យម៉ូទ័រអគ្គិសនីមិនអាចបញ្ចេញកម្លាំងបានខ្លាំង។

ជាមួយគ្រោងឆ្អឹង GM Ulitum ក្រុមហ៊ុន GMC មានជម្រើសបំពាក់ដុំអាគុយនៅលើ Hummer EV SUV បានក្នុងចំនួនដូចគ្នានឹងប្រភេទភីកអាប់ ប៉ុន្តែធ្វើដូចនេះគឺត្រូវលះបង់ទំហំកន្លែងដាក់ឥវ៉ាន់នៅខាងក្រោយ និងបាត់បង់ផ្ទៃរាបស្មើនៃខាងក្នុងរថយន្តផងដែរ។

ទោះយ៉ាងណាក៏ដោយកម្លាំង ៨៣០សេះគឺចាត់ទុកថាខ្លាំងគួរសមហើយសម្រាប់រថយន្ត Hummer EV SUV នេះ ព្រោះថាមិនមានរថយន្តប្រើម៉ាស៊ីនប្រេងឥន្ធនៈច្រើនប៉ុន្មានឡើយដែលអាចមានកម្លាំងខ្លាំងដូចនេះ៕

 

Sponsored