សម្រាប់រថយន្តចំហេះក្នុង ប្រសិនបើមានករណីបាត់ទឹក ហើយមិនឃើញមានការលេចជ្រាបខាងក្រៅកន្លែងណាមួយទេ គឺវាអាចពាក់ព័ន្ធនឹងការបាត់ទឹកខាងក្នុងម៉ាស៊ីន ឬមានបញ្ហាឆ្លងរ៉ងក្បាលគុយឡាស់ជាដើម។ ចំណែករថយន្តអគ្គិសនីវិញ ក៏មិនខុសគ្នាដែរ ទោះជាមិនមានម៉ាស៊ីនក៏ដោយ ប៉ុន្តែវាប្រើម៉ូទ័រ និងអាគុយ ដែលសុទ្ធតែត្រូវការទឹក ដើម្បីស្អំទប់រក្សាកម្តៅដូចគ្នា។

មូលហេតុទូទៅនៃការបាត់ទឹកស្អំដ៏អាថ៌កំបាំងរបស់រថយន្តអគ្គិសនី គឺបណ្តាលមកពីការងាប់រ៉ងដែលស្ថិតនៅខាងក្នុងផ្នែកណាមួយដូចជា ធុងអាគុយ ម៉ូទ័រ Inverter ម៉ាស៊ីនកម្តៅទឹកស្អំ ឬ Coolant Heater ជាដើម។ វាអាចបណ្តាលឲ្យទឹកហូរចូលប៉ះពាល់ដល់គ្រឿងបង្គុំនៃផ្នែកទាំងនោះទៀតផង។
ក្រៅពីនេះ ក៏មានករណីមួយទៀតផងដែរគឺការខូចគម្របធុងទឹក ដែលមិនអាចជួយរក្សាសម្ពាធទឹកបាននោះទេ បណ្តាលឲ្យទឹកក្លាយជាចំហាយភាយចេញបន្តិចម្តងៗ។

ដូច្នេះជារួម ទោះបីជារថយន្តអគ្គិសនី មិនមានម៉ាស៊ីន ហើយមិនចាំបាច់ត្រូវឆែកមើលកម្រិតប្រេងម៉ាស៊ីនយ៉ាងណាក៏ដោយ ប៉ុន្តែការត្រួតពិនិត្យកម្រិតទឹកស្អំឲ្យបានត្រឹមត្រូវ គឺពិតជាមិនអាចធ្វេសប្រហែសបានឡើយ ព្រោះបើឃើញទឹកស្អំស្រកចុះពីកម្រិតរបស់វាហើយ ត្រូវយកឲ្យអ្នកជំនាញឆែករកជាបន្ទាន់ ព្រោះបើប្រថុយបើកបរទាំងមានការបាត់ទឹក អាចនឹងប្រឈមរលត់កណ្តាលផ្លូវ ខូចធ្ងន់ធ្ងរដោយសារការឡើងកម្តៅខ្លាំងរបស់ម៉ូទ័រ និងអាគុយ៕






















