
ដើម្បីបំពេញបំណង ក៏ដូចជាតម្រូវការរបស់អតិថិជន ក្រុមហ៊ុន Seres ដែលជាដៃគូសហការផលិតរថយន្ត Aito របស់ Huawei បានបញ្ចេញនូវប៉ាតង់មួយដែលទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលជាប៉ាតង់សម្រាប់ការរចនាបង្គាន់ក្នុងរថយន្ត ’in-car Toilets’ សម្រាប់រថយន្តគ្រួសារទំនើបៗរបស់ខ្លួន។
ខណ:ព័ត៌មានលម្អិតអំពីដំណើរការចនានេះមិនទាន់បញ្ចេញផ្លូវការដោយ Seres យោងតាមការចុះផ្សាយពីសារព័ត៌មានចិន Car News China បង្ហាញថាបង្គន់ក្នុងរថយន្តនេះត្រូវបានរចនាឡើងដោយលាក់នៅខាងក្រោមកៅអីអ្នកដំណើរ នៅពេលត្រូវការប្រើប្រាស់គឺអ្នកប្រើប្រាស់អាចទាញចេញពីក្រោមកៅអី បន្ទាប់ពីប្រើប្រាស់អាចរុញចូលក្រោមកៅអីវិញ។ ដោយការរចនានេះក្រៅពីផ្តល់នូវសោភ័ណភាព វាក៏ផ្តល់នូវភាពទូលាយផងដែរ។

គួរបញ្ជាក់ផងដែរថា Seres ពុំមែនជាក្រុមហ៊ុនដំបូងគេនេះទេដែលបានបង្ហាញនូវគំនិតនៃការរចនាបង្គន់ក្នុងរថយន្តបែបនេះ ដោយកាលពីមុនក៏មានក្រុមហ៊ុន Polestone បង្ហាញចេញនូវគម្រូបន្ទប់ទឹកក្នុងរថយន្ត ដោយមានទីតាំងនៅកន្លែង Console ខាងមុខសម្រាប់ប្រើជាមួយថង់ប្លាស្ទិកដែលអាចចោលបានផងដែរ ហើយបើយើងក្រឡេកមើលគំនិតរចនារបស់ Seres គឺមានផាសុកភាពជាង ប៉ុន្តែវាប្រឈមនឹងឧបសគ្គខ្លាំងជាងផងដែរ ដូចជាផ្នែកបច្ចេកទេសរួមមានការរៀបចំបំពង់បង្ហូរទឹកនៅក្នុងរថយន្ត កន្លែងស្តុកទឹក ឬកាកសំណល់, ក្លិន ជាពិសេសគឺពិបាកសម្រាប់រថយន្តអគ្គិសនីសុទ្ធ ដែលបំពាក់ជាមួយកញ្ចប់អាគុយដែលស្ទើពេញបាតរថយន្ត។ ទោះជាយ៉ាងណា យើងមានតែរង់មើលលទ្ធផលទាំងអស់គ្នា តើអនាគតរថយន្តនឹងមានបង្គាន់ដែរឬទេ?













