ភីកអាប់ Ford F-Series Super Duty ២០២៣ ទទួលបានកញ្ចប់ Off-Road Package ចំនួន ៣ផ្សេងៗគ្នា

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការជូននៅកញ្ចប់ Off-Road Package ចំនួន ៣ ផ្សេងៗគ្នា សម្រាប់រថយន្តភីកអាប់ F-Series Super Duty ស៊េរីឆ្នាំ ២០២៣ ដែលរួមមាន XL Off-Road package, FX4 package និង Tremor package។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​គឺ​ជា​កញ្ចប់ XL Off-Road package ថ្មី​ដែល​នឹង​ត្រូវ​បាន​ផ្តល់​ជូន​តែ​លើ​ម៉ូដែល XL នៃ F-250 និងម៉ូដែល F-350 Four-wheel drive តែប៉ុណ្ណោះ។

ពាណិជ្ជកម្ម

ចាប់ផ្តើមដោយកញ្ចប់ XL Off-Road package រចនាឡើងដើម្បីទាក់ទាញអតិថិជន ដែលត្រូវការអ្វីដែលរឹងមាំជាងម៉ូដែលស្តង់ដារ បន្ថែមថាសកង់ទំហំ ១៧ អ៊ីញ ស្រោបដោយសំបកកង់ទំហំ ៣៣ អ៊ីញ។ ការធ្វើឲ្យប្រសើរឡើងមិនបញ្ចប់ត្រឹមនេះទេ ដោយសារកញ្ចប់នេះក៏រួមបញ្ចូលនៅ រន្ធខ្យល់, កាងការពារបាតក្រោម, បំពង់ខ្យល់សម្រាប់ផ្គត់ផ្គង់ធុងទឹក និងប្រព័ន្ធចាក់សោរប៉ុងខាងក្រោយ electronic locking rear differential។

ខណៈ កញ្ចប់ FX4 package សម្រាប់អតិថិជនដែលចង់បានការបើកបរកម្រិតខ្ពស់ ដែលមាននៅលើម៉ូដែល Four-wheel drive ដែលបានបន្ថែមនៅកាងការពារបាតក្រោម, បូម off-road shock និងសំបកកង់ប្រភេទ all-terrain tire។ ក្នុងនោះ កញ្ចប់នេះ ក៏បានបន្ថែមប្រព័ន្ធគ្រប់គ្រងចុះពីលើភ្នំ និងប្រព័ន្ធចាក់សោប៉ុងខាងក្រោយ electronic locking rear differential ផងដែរ។

ចំពោះកញ្ចប់ Tremor package វិញ សម្រាប់អ្នកបើកបរលើផ្លូវបិបាកខ្លាំង ឬ Off-Road ដែលបាននៅថាសកង់ទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ប្រភេទ Goodyear ទំហំ ៣៥ អ៊ីញតែមួយគត់។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន front Lift ផ្នែកខាងមុខ, ប្រព័ន្ធ suspension ថ្មី, ប៉ុងខាងមុខប្រភេទ Dana និងប្រព័ន្ធចាក់សោរប៉ុង limited-slip differential។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត កញ្ចប់ Tremor package រួមបញ្ចូននៅ​ប្រព័ន្ធ Trail Control និង​ប្រព័ន្ធ Trail Turn Assist ថ្មីដែលជួយឲ្យរថយន្តជំនះគ្រប់ស្ថានភាពផ្លូវ៕

Sponsored