
ការបើកបររថយន្តក្នុងស្ថានភាពអាកាសធាតុដែលមានភ្លៀងធ្លាក់ គឺប្រើបច្ចេកទេសបើកបរខុសគ្នាឬផ្ទុយគ្នាមួយចំនួនពីក្នុងលក្ខខណ្ឌអាកាសធាតុធម្មតា ជាពិសេសគឺបង្កើនការប្រុងប្រយ័ត្នកាន់តែខ្ពស់ ហើយទាំងនេះ គឺជាប្រការគួរយល់ដឹងពីរបៀបបើកបរតាមផ្លូវពេលមានភ្លៀងធ្លាក់៖

១. កុំប្រើប្រាស់មុខងារ Cruise Control៖ មុខងារនេះជាទូទៅប្រើនៅលើផ្លូវហាយវេឬផ្លូវល្បឿនលឿន ដែលមិនសូវមានចរាចរណ៍ឆ្លងកាត់ ប៉ុន្តែវាអាចនឹងធ្វើឲ្យអ្នកបើកបរ ខ្វះខាតការផ្តោតគ្រប់គ្រងលើរថយន្តដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ណាមួយក្នុងអំឡុងពេលមានភ្លៀងធ្លាក់។
២. កុំបើកភ្លើងហ្វា៖ ពេលមានភ្លៀងធ្លាក់ អ្នកបើកបរពិតជាមើលឃើញផ្លូវបានឆ្ងាយដោយសារការរំខានពីគ្រាប់ភ្លៀង និងភាពងងឹត ប៉ុន្តែក៏មិនត្រូវបើកភ្លើងហ្វាដែរ ព្រោះវាអាចឲ្យចាំងផ្លាតពន្លឺពីដំណក់ទឹកភ្លៀងមកអ្នកបើកបរវិញ។ ដូច្នេះល្អបំផុត គឺបើកត្រឹមភ្លើងកូតបានហើយ។
៣.កុំព្យាយាមជាន់ហ្គែរ និងហ្វ្រាំងខ្លាំងពេក ព្រោះវាអាចបណ្តាលឲ្យរថយន្តរអិលដោយគួរតែបើកក្នុងល្បឿនយឺតជាងធម្មតា ទោះជាផ្លូវស្ងាត់ក៏ដោយ។
៤.ត្រូវប្រយ័ត្នខ្ពស់ចំពោះផ្លូវមានជង្ហុកធំៗ ព្រោះនៅពេលដកទឹកអ្នកបើកបរមិនអាចមើលឃើញជម្រៅរបស់ជង្ហុកនោះឡើយ។
៥.រក្សាគម្លាតឆ្ងាយជាងធម្មតាពីរថយន្តខាងមុខ ព្រោះនៅពេលមានភ្លៀងធ្លាក់អ្នកបើកបរ អាចនឹងពិបាកស្មាននូវឧបសគ្គខាងមុខ ហើយរថយន្តខាងមុខក៏នឹងអាចជាន់ហ្វ្រាំងភ្លាមៗដែលប្រឈមនឹងការបុកគេពីក្រោយ៕



















