មកហើយ! BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទអគ្គិសនីសុទ្ធ

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានប្រចាំប្រទេសចិន (MIIT) បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ​ SUV អគ្គិសនីសុទ្ធ ហើយគ្រោងចេញលក់ជាផ្លូវការនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ១មុឺនដុល្លារជាង ដល់ ២មុឺនដុល្លារជាងនៅក្នុងទីផ្សារប្រទេសចិន។

BYD Sealion 05 ជំនាន់ទី ៥ ស៊េរីថ្មីចុងក្រោយ ប្រភេទ​ SUV អគ្គិសនីសុទ្ធនេះ ដំណើរការដោយម៉ូទ័រអគ្គសនីចំនួន ១ អាចផលិតកម្លាំងបាន ១៨៨ និង ២១៥ សេះ ខណៈអាគុយ និងចម្ងាយបើកបរខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ ប៉ុន្តែនឹងប្រើប្រាស់នូវកញ្ជប់អាគុយ BYD Blade battery និងមានល្បឿនអតិបរមា ១៨០ គ.ម/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានឈ្មោះថា Ocean Aesthetics ដែលមានការរចនាជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED រាងស្លីមលាតពេញផ្ទៃខាងមុខ និងក្រោយតែម្តង មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៧ និង ១៨ អ៊ីញជាដើម។ លើសពីនេះ រថយន្តនេះ នឹងទទួលបាននូវកញ្ចក់មើលក្រោយ ធ្នើរដាក់ឥវ៉ាន់លើដំបូល ដំបូល Panoramic Sunroof ស្តុបភ្លើងដែលមានបំពាក់ជាមួយកាមេរ៉ា រ៉ាដាចំហៀង បន្ទះតុបតែងក្រូមចំហៀង រ៉ាដាកាងខាងមុខ កាមេរ៉ា រ៉ាដាកាងខាងក្រោយ កញ្ចក់ផ្នែកខាងក្រោយ និងជម្រើសស្លាកសញ្ញានៅផ្នែកខាងក្រោយផងដែរ។

ចំពោះនៅផ្នែកខាងក្នុង ទទួលអេក្រង់កម្សាន្ត touchscreen ទំហំធំគាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិចជាមុខមុខងារ Auto Hold និងប្រព័ន្ធជំនួយការអ្នកបើកបរដ៏វៃឆ្លាតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម