ក្រុមហ៊ុនអាមេរិក FJ Company បានបង្កើតគម្រោងការមួយក្នុងការជួសជុលរថយន្ត Land Cruiser ស៊េរីចាស់ ដើម្បីបំពេញតម្រូវការអតិថិជនចង់បាន SUV ខ្លាំងដែលមានរូបរាងបែបបុរាណ។ រថយន្តដែលកែច្នៃនេះត្រូវបានគេឲ្យឈ្មោះថា G40។
G40 គឺមានចែកចេញជាចំនួន ៣ ម៉ូដែលគឺ Heritage មានតម្លៃចាប់ពី ១៨ ម៉ឺនដុល្លារ, Expedition មានតម្លៃចាប់ពី ២០ ម៉ឺនដុល្លារ និង Signature G40-S តម្លៃចាប់ពី ២២ ម៉ឺនដុល្លារ។ ក្រុមហ៊ុន FJ Company ធ្វើការជួសជុលឡើងវិញលើរថយន្ត Land Cruiser ដែលផលិតចន្លោះឆ្នាំ ១៩៧០ ដល់ ១៩៨៣។
រថយន្តទាំងអស់គឺមានបំពាក់ដោយម៉ាស៊ីន Toyota 1GRE-FE ចំណុះ ៤,០ លីត្រ ៦ ស៊ីឡាំង ភ្ជាប់នឹងប្រអប់លេខដៃ ៥ វគ្គ។ អតិថិជនក៏អាចរើសយកម៉ាស៊ីន Superchaged តាមការចង់បានផងដែរ ដោយបន្ថែមលុយពីលើនេះ។
គួរដឹងថា FJ Company ផលិតរថយន្ត G40 នេះត្រឹម ៣០ គ្រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលមួយគ្រឿងៗត្រូវចំណាយពេលជួសជុល/កែច្នៃរហូតដល់ ៦ ខែ៕