រថយន្ត Peugeot 408 ប្រភេទ Coupe Crossover ចេញផ្លូវការ ជាមួយការឌីស្សាញយ៉ាងទាន់សម័យ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Peugeot 408 ឆ្នាំ២០២៣ ប្រភេទ Coupe Crossover ជាមួយការចេញលក់ជាផ្លូវការនៅអឺរ៉ុប និងចិននៅដើមឆ្នាំ ២០២៣។

សម្រាប់រថយន្ត Peugeot 408 ឆ្នាំ២០២៣ ប្រភេទ Crossover នេះបានប្រើប្រាស់គ្រោងឆ្អឹង EMP platform មានប្រវែងតួខ្លួនសរុប ៤ ៦៨៧ ម.ម​ ទទឹង ១ ៨៥៩ ម.ម កំពស់ ១ ៤៧៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៨៧ ម.ម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនាបានប្រើប្រាស់នូវភាសានៃការរចនា “Lion Soul Aesthetics” ដោយបានបំពាក់ជាមួយប៉ាណាខាងមុខត្រូវបានរចនាថ្មី អមជាមួយនឹងចង្កៀងបំភ្លឺពេលថ្ងៃប្រភេទ LED, ថាសកង់ស្ព័រទំហំ ២០ អ៊ីញ និងចង្កៀងខាងក្រោយប្រភេទ LED ឲ្យឈ្មោះថា “Lion’s Claw LED” រាងស្លីម ភ្ជាប់ជាមួយនឹងឡូហ្គោសត្វតោថ្មី។

ផ្នែកខាងក្នុងប្រើប្រាស់ការរចនាបែប i-Cockpit ដោយសង្កត់ធ្ងន់ទៅលើភាពប្រណីតនៃរថយន្តលក្ខណៈគ្រួសារ និងមានបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថល 3D ទំហំ ១០ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០ អ៊ីញ ជាមួយនឹងប្រព័ន្ធ Focal Premium Hi-Fi, ឧបករណ៍បំពងសំឡេងចំនួន ១០ចំនុច, ប្រព័ន្ធបន្សុទ្ធខ្យល់ AQS, កាំមេរ៉ា ៣៦០ ដឺក្រេ និងដំបូលកញ្ចក់ប្រភេទ Panoramic roofផងដែរ។

រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ១,២ លីត្រ PureTech ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ១២៨ សេះ និងកម្លាំងរមួល ២៣០ ញ៉ូតុនម៉ែត្រ ប៉ុង១ វិលកង់ខាងមុខ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ ។ លើសពីនេះ រថយន្តនេះក៏មានជម្រើសម៉ាស៊ីន Hybrid និង Plug-in Hybrid ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម