រថយន្ត SUV អគ្គិសនីរបស់ Ford អាចនឹងបង្ហាញមុខនៅខែវិច្ឆិកា

រូបភាព Render

Ford បាន​ប្រកាស​ជា​លើក​ដំបូង​ពី​ផែនការ​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​តួ​ខ្ពស់​ កាល​ពី​ខែ​មករា ឆ្នាំ ២០១៨ ដែល​ក្រុមហ៊ុន​បាន​សន្យា​ថា​រថយន្ត​នេះ​នឹង​ដាក់​ឲ្យ​កុម្ម៉ង់​ទិញ​អំឡុង​ឆ្នាំ ២០២០។

នៅ​ខែ​សីហា​ឆ្នាំ ២០១៩ នេះ នាយក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​បាន​បង្ហើប​ខ្លះ​អំពី​ម៉ូដែល​​រថយន្ត​នេះ ដែល​អាច​នឹង​លេច​មុខ​នៅ​ខែ​វិច្ឆិកា។ ហើយ​ថ្ងៃ​នេះ​ការ​ចុះ​ផ្សាយ​ថ្មី​បាន​សង្ស័យ​ថា​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​នេះ អាច​នឹង​បង្ហាញ​ក្នុង​កម្មវិធី Los Angeles Auto Show នា​ខែ​ក្រោយ​នេះ។ គេ​ជឿជាក់​ថា​ LA Auto Show ជា​កម្មវិធី​សំខាន់​មួយ​សម្រាប់​បង្ហាញ​ចេញ​រថយន្ត​ថ្មី។

ពាណិជ្ជកម្ម
រូបភាព Render

រថយន្ត​តួ​ខ្ពស់​​ប្រើ​អគ្គិសនី​របស់ Ford អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​ជា​មួយ​ជម្រើស​ពីរ​ គឺ​ជម្រើស​បើកបរ​ចម្ងាយ​ ៤៨៤ គ.ម និង​ជម្រើស​បើកបរ​ចម្ងាយ​ដល់ ៦០០ គ.ម ហើយ​មាន​ចចាមអារ៉ាម​ថា​មាន​ប្រភេទ​កម្លាំង​ខ្លាំង​ទៀត​ផង៕

Sponsored