លែងអោយចាំយូរ! Toyota Tundra ឆ្នាំ២០២២ ចេញជាផ្លូវការ ជាមួយជម្រើស ៦ម៉ូឌែល

បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ ២០០៧ និងប្រើប្រាស់ជាមួយគ្រោងឆ្អឹងចាស់អស់រយៈពេល ១៤ឆ្នាំ នាពេលនេះរថយន្តភីកអាប់ខ្នាតធំ Toyota Tundra ឆ្នាំ២០២២ថ្មី ត្រូវបានទទួលការអភិវឌ្ឍន៍ថ្មី កាន់តែទំនើប និងថាមពលកាន់តែខ្លាំង។

ផ្នែកខាងក្រៅបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុងដោយបំពាក់ជាមួយប៉ាណាថ្មី, ចង្កៀងមុខប្រភេទ Full LED, ចង្កៀងក្រោយថ្មីដែលភ្លឺជាងមុន ២០ភាគរយ និងកន្លែងសាកថ្មនៅទ្រុងក្រោយ ១២០V។ រីឯផ្នែកខាងក្នុងបានផ្តល់នូវភាពទូលាយ និងផាសុកភាពជាងមុនជាមួយដំបូលកញ្ចក់ខាងលើ បន្ថែមជាមួយការបំពាក់ជាមួយកៅអីស្បែក, កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ឬ ១៤អ៊ីញ ដែលភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, ប៊ូតុងមុខងារ(Switchgear)នៅក្រោមអេក្រង់កម្សាន្ត និងកញ្ចក់ក្រោយបិតបើកដោយថាមពលអេឡិចត្រូនិច។

ពាណិជ្ជកម្ម

ចំពោះសម្ថភាពនៃការដឹកជញ្ជូនភីកអាប់នេះ វាទទួលបានការបង្កើនសម្ថភាពចំនួន ១១ភាគរយថ្មី ដែលអាចដឹកបានទម្ងន់ ៨៨០គីឡូក្រាម និងអូសសណ្តោងបាន ៥ ៤៤៣គីឡូក្រាម ដែលបង្កើនបាន ១៧,៦ភាគរយ។

អ្វីដែលកាន់តែគួរអោយកត់សំគាល់បន្ថែមទៀតនោះគឺ ការប្រើប្រាស់ជាមួយ Multi-link rear Suspension ជាមួយបូមរ៉ឺស័រ ដែល Toyota និយាយថាវាបានធ្វើការបង្កើននូវផាសុកភាព ផ្តល់នូវលំនឹង និងសម្ថភាពការគ្រប់គ្រង់។ ចំណែកឯ Shock absorbers បានធ្វើការផ្លស់ប្តូរទីតាំងចេញពីតួរសាក់ស៊ីនៃរថយន្ត ដើម្បីបង្កើនការនៅប្រសិទ្ធភាពពេលរលាក់ផងដែរ។ បន្ថែមជាមួយបំពាក់ជាមួយ Double Wishbone Suspension ថ្មីដែលជួយអោយចង្កូតមានលំនឹងជាងមុន ២៥ភាគរយ, Adaptive Variable Suspension ដោយជួយកែសម្រួលលក្ខខណ្ឌនៃការបើកបរដោយស្វ័យប្រវត្តិ, Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និង Multi-Terrain Select សម្រាប់ជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ។

ខណៈពេលក្រុមហ៊ុនពុំទាន់បញ្ចេញនូវព័ត៌មានលម្អិតនៃមុខងារនៃប្រព័ន្ធជំនួយការបើកបរគ្រប់គ្រាន់ Toyota Tundra ២០២២ បានបំពាក់ជាមួយកញ្ចប់សុវត្តិភាព TSS 2.5 ដែលរួមមាន pre-collision system with pedestrian and cyclist detection, dynamic radar cruise control, lane departure alert, lane tracing assist (lane centering), automatic high beams និង blind spot monitor, road sign assist។

ជាមួយការប្រើប្រាស់សាក់ស៊ីថ្មី ភីកអាប់ខ្នាតធំនេះផ្តល់នូវជម្រើសម៉ាស៊ីន ២ប្រភេទគឺម៉ាស៊ីន ៣,៥លីត្រ Twin-turbocharged V6 ផលិតកម្លាំងបាន ៣៨៩សេះ និងកម្លាំងបង្វិល ៦៤៩ញ៉ូតុនម៉ែត្រ ឬម៉ាស៊ីនហាយប្រ៊ីដ ឈ្មោះថា i-Force Max ដោយអាចផលិតកម្លាំងបាន ៤៣៧សេះ និងកម្លាំងបង្វិល ៧៩០ញ៉ូតុនម៉ែត្រ។ គួរបញ្ជាក់ផងដែរថាម៉ាស៊ីនទាំងពីរដំណើរការដោយប្រអប់លេខ ១០វគ្គអូតូ។

រថយន្តភីកអាប់ Toyota Tundra ២០២២ ផ្តល់នូវជម្រើស ៦ម៉ូឌែលគឺ SR, SR5, Limited, Platinum, 1794 និង TRD Pro។ និងជម្រើសតួរខ្លួន ២ប្រភេទ Double Cab (ប្រវែងទ្រុងក្រោយ ១៦៧សង់ទីម៉ែត្រ) និង CrewMax  (ប្រវែងទ្រុងក្រោយ ២៤៦សង់ទីម៉ែត្រ) រថយន្តនេះនឹងចេញលក់នាចុងឆ្នាំនេះ ជាមួយតម្លៃរំពឹងទុកចាប់ពី ៣៦ ០០០ដុល្លារឡើងទៅ៕

Sponsored