សាហាវមែន! Bugatti Chiron Sport ប្រណាំងល្បឿនជាមួយយន្តហោះចម្បាំង Rafale (មានវីដេអូ)

ត្រឡប់ទៅកាន់កាលពីឆ្នាំ ២០០៧ Richard Hammond បានប្រកួតរថយន្ត Bugatti Veyron ជាមួយយន្តហោះចម្បាំង Eurofighter Typhoon នៅក្នុងកម្មវិធី The Old Top Gear Show ជាមួយទស្សនីយភាពគួរអោយចាប់អារម្មណ៍ខ្លាំងនៃគួរប្រកួតទាំងពីរ។

ត្រឡប់មកកាន់ពេលនេះវិញ អ្នកស្នងដំណែងថ្មីរបស់ Veyron ក៏បានត្រឡប់មកវិញជាមួយម៉ូឌែលពិសេសនោះគឺ Bugatti Chiron Sport Les Legendes su Ciel (LDC) ដែលមានវត្តមានជាមួយយន្តហោះ Dessault Rafale នៅក្នុងមូលដ្ឋានកង់ទ័ពជើងទឹក នៅ Landivsian។

ពាណិជ្ជកម្ម

ប្រធានក្រុម Frigate ឈ្មោះ Etienne គឺជាអ្នកកាន់ចង្កូតយន្ដហោះ Rafale Marine បាននិយាយថា៖ ភាពជាក់លាក់ និងការត្រៀមរៀបចំគឺអ្វីៗទាំងអស់។ អ្វីគ្រប់យ៉ាងកើតឡើងយ៉ាងឆាប់រហ័សនៅក្នុង Rafale Marine ហើយរាល់ចលនាដែលអ្នកធ្វើត្រូវតែត្រឹមត្រូវ។ ហើយវាដូចគ្នា និងរថយន្ត Chiron Sport នៅពេលមានល្បឿនលឿនផងដែរ។

រីឯលោក Raphanel ដែលជាអ្នកកាន់ចង្កូតរថយន្ត Chironក៏បាននិយាយដែរថា៖ ខ្ញុំបានឃ្លាតឆ្ងាយពី Rafale ជាង ២០០-៣០០ម៉ែត្រដំបូង តែបន្ទាប់ពី២០០-៣០០ម៉ែត្រទៀតវានៅប្រហែល ២០ ម៉ែត្រពីលើ នៅក្បែរខ្ញុំនៅលើអាកាស វាពិតជាការមើលឃើញដ៏អស្ចារ្យ” ។

រថយន្ត Bugatti Chiron Sport Les Legendes su Ciel (LDC)​ ត្រូវបានគេស្គាល់ថាជាម៉ូឌែលពិសេសមួយ ដែលផលិតឡើងត្រឹមចំនួន ២០គ្រឿងប៉ុណ្ណោះ ដើម្បីគោរពដល់លោក Pierre-Henri Raphanel ដែលជាអតីតអ្នកបើកបររថយន្តប្រណាំងនៅសតវត្សទី ២០ ដែលបានឈ្នះជើងឯក និងបំបែកឯគ្គទកម្មជាច្រើន។

  • សម្រាប់ Bugatti Chiron Sport Les Legendes su Ciel (LDC) មានតម្លៃ ៣,៥២លានដុល្លារ។ ដំណើរការដោយម៉ាស៊ីនចំណុះ ៨,០លីត្រ W16 ផលិតកម្លាំងបាន ១ ៤៧៩សេះ និងកម្លាំងរមួល ១ ៦០០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ Dual-Clutch ៨វគ្គអូតូ ប្រភេទប៉ុងពីរ។ វាអាចស្ទុះពីល្បឿន ០-១០០km/h ចាយពេល ២,៤វិនាទី, ល្បឿនពី ០-២០០km/h ចាយពេល ៦,១វិនាទី, ល្បឿនពី ០-៣០០km/h ចាយពេល ១៣,១វិនាទី និង ល្បឿនពី ០-៤០០km/h ចាយពេល ៣២,៦វិនាទី។

  • ចំណែកយន្តហោះចម្បាំង Rafale មានកម្លាំងសរុប ៥ ៦៤៦សេះ និងមានល្បឿនអតិបរមា ១ ៩៧៥ km/h ហើយមានទំងន់អតិបរមា ២៥,៥តោន។ វាមានល្បឿន ១៦៥km/h នៅកម្ពស់ត្រឹម ១៥០ម៉ែត្រ, ល្បឿន ២១០km/h នៅកម្ពស់ ២៥០ម៉ែត្រ និងល្បឿន ២៦០km/h នៅកម្ពស់ ៤៥០ម៉ែត្រ៕
Sponsored