សេដ្ឋីជប៉ុនចាយ ៧,៥ លានដុល្លារ ទិញយករថយន្តស្ព័រស៊េរីថ្មីម្ដង ៥ គ្រឿង

សេដ្ឋី​ជប៉ុន​មួយ​រូប​ឈ្មោះ Tetsumi Shinchi បាន​ចំណាយ​លុយ​ប្រមាណ ៧,៥ លាន​ដុល្លារ​ ទិញ​យក​​រថយន្ត​ Fenyr SuperSport Launch Edition ​ម្ដង​ ៥ គ្រឿង ដោយ​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ ១,៥ លាន​ដុល្លារ។

ក្រុមហ៊ុន W Motors បាន​ចែក​រំលែក​ដំណឹង​នេះ​នៅ​លើ​ទំព័រ Facebook របស់​ខ្លួន ដោយ​មាន​ភ្ជាប់​ជា​មួយ​រូបភាព​បង្ហាញ​ពី​ Fenyr SuperSport Launch Edition ​ជា​ច្រើន​ពណ៌ ដែល​អាច​ជា​ជម្រើស​របស់​សេដ្ឋី​ជប៉ុន។

ពាណិជ្ជកម្ម

គួរ​ដឹង​ថា​រថយន្ត​ Fenyr SuperSport Launch Edition មាន​បំពាក់​ដោយ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៣,៨ លីត្រ មាន ៦ ស៊ីឡាំង អាច​ផលិត​កម្លាំង​បាន​ ៧៨០ សេះ។ វា​មាន​ភ្ជាប់​ជា​មួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៧ វគ្គ។

រថយន្ត​នេះ​​មាន​តួ​ខ្លួន​ផលិត​ពី​សរសៃ​កាបូន ស្រោប​ដោយ​​អាលុយមីញ៉ូម ដែល​ធ្វើ​ឲ្យ​វា​មាន​ទម្ងន់​ត្រឹម​ ១ ៣៤៩ គីឡូក្រាម។ ​ទម្ងន់​ស្រាល និង​ម៉ាស៊ីន​ខ្លាំង​ទៀត​នោះ អាច​ឲ្យ​ Fenyr SuperSport Launch Edition បង្កើន​សន្ទុះ​ពី ០ – ៩៦ គ.ម/ម៉ ក្នុងពេល​ត្រឹម ២,៨ វិនាទី និង​អាច​រត់​ដល់​ល្បឿន ៤០០ គ.ម/ម៉៕​

Sponsored