ស្ងាត់ៗ! Kia ចេញគំរូ SUV Coupe អត់ប្រើសាំង រាងដូចយានអាវកាស

ក្រុមហ៊ុន Kia បានបង្ហាញគំរូរថយន្តប្រភេទ SUV Coupe ថ្មី ហៅថា Futuron Concept ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ជាមួយប្រព័ន្ធប៉ុងពីរផងដែរ។

រថយន្ត Kia Futuron Concept ត្រូវបានរចនាបែបអនាគតកាល ហើយមានផ្នែកខាងមុខហៅថា “Tiger Face”។ ការរចនាទាំងស្រុងរបស់វា ត្រូវ Kia ហៅថា “Star Cloud” ដែលបំផុសគំនិតពីកញ្ចុំផ្កាយនាពេលរាត្រី។ វាក៏បានបំពាក់ប្រព័ន្ធចង្កៀងមុខ-ក្រោយប្រភេទ Matrix LED ផងដែរ។

ពាណិជ្ជកម្ម

Futuron Concept មានប្រវែង ៤,៨ម៉ែត្រ កម្ពស់ ១,៥ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ៣ម៉ែត្រ។ Kia អះអាងថា វាគឺជារថយន្តស្ព័រដែលផលិតលើគ្រោងឆ្អឹង SUV ហើយធ្វើឱ្យមានដំបូលទាល និងទាប។

ទោះជាយ៉ាងណា កាប៊ីនខាងក្នុងរបស់វានៅតែមានភាពធំទូលាយ ហើយការរចនាបែបអនាគត ខណៈកៅអីអង្គុយរបស់វាត្រូវ Kia អះអាងថា ដូចយន្តហោះ First Class អីចឹង។ វានឹងបំពាក់ប្រព័ន្ធសេនស័រ LiDAR ដែលអនុញ្ញាតឱ្យវាអាចបើកបរដោយស្វ័យប្រវត្តិកម្រិត៤ បានទៀតផង។

ក្រៅពីនោះ រថយន្ត Futuron Concept មិនមែនកញ្ចក់មើលចំហៀងឡើយ ដោយប្រើកាមេរ៉ាជំនួសវិញ ដូចរថយន្តស៊េរីថ្មីរបស់ក្រុមហ៊ុន Lexus អីចឹងដែរ៕

Sponsored