ថ្មីៗនេះក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តកំពូលប្រណីតខ្លួន គឺ Maybach Pullman ដែលបំពាក់ប៉ាណាខាងមុខថ្មី បំផុសគំនិតតាមម៉ូដែល Vision Mercedes-Maybach 6 Concept។
វាប្រើយ៉ាន់ប្រឡោះ ១០ ដ៏រឹងមាំ ទំហំ ២០ អ៊ីញ ហើយមានពណ៌ឲ្យជ្រើសរើសជាច្រើន រួមទាំង ពណ៌លាយគ្នា ២ ពណ៌ទៀតផង។
ផ្នែកខាងក្នុង រថយន្ត Mercedes-Maybach Pullman ផ្តល់ពណ៌ថ្មីយ៉ាងពិសេស ដូចជា ពណ៌ប្រផេះ (Magma Grey) , ពណ៌ត្នោត (Mahogany Brown) និង ពណ៌ខៀវ (Silk Beige/Deep Sea Blue) ផងដែរ។ មិនតែប៉ុណ្ណោះ វាមានបំពាក់កាមេរ៉ាខាងមុខរថយន្ត ដែលអនុញ្ញាតឲ្យអ្នកដំណើរនៅផ្នែកខាងក្រោយ ឆែកមើល ឬ តាមដានចរាចរនៅពីមុខរថយន្តបានទៀតផង។
រថយន្ត Mercedes-Maybach Pullman ស៊េរីថ្មីនេះ នឹងពាក់ស្លាក S650 ហើយប្រើម៉ាស៊ីនសាំងចំណុះ ៦,០ លីត្រ Twin-turbo ទំហំ ១២ ស៊ីឡាំង មានកម្លាំង ៦២១ សេះ។ វាអាចស្ទុះពីល្បឿន ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៥ វិនាទី។ រីឯកម្រិតស៊ីសាំងរបស់វាវិញ ជាមធ្យម ១៤,៦ លីត្រសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ។
Mercedes-Maybach Pullman ថ្មី មានតម្លៃចាប់ពី ៦១៩ ០០០ ដុល្លារសម្រាប់ទីផ្សារប្រទេសអាល្លឺម៉ង់៕