ឡានអគ្គិសនីថ្មីរបស់ Lucid នឹងបំពាក់ម៉ូទ័រអគ្គិសនីបី កម្លាំងជាង១ពាន់សេះ

[ទីផ្សារបរទេស] ក្រោយពីបានប្រកាសដំណឹងអំពីការបង្ហាញមុខរថយន្តម៉ូដែល Air ប្រភេទថ្មីក្នុងកម្មវិធី Monterey Car Week នា​ថ្ងៃ​ទី១៩ ខែសីហាខាងមុខ ពេលនេះ​ក្រុមហ៊ុន Lucid បញ្ជាក់ថារថយន្តប្រភេទថ្មីនេះនឹងមាន​ម៉ូទ័រអគ្គិសនី​សរុប​ចំនួន​បី​ឯ​ណោះ។

ដំណឹងអំពីរថយន្ត Lucid Air ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនបី បាន​លេចចេញតាំង​ពី​អំឡុងខែកញ្ញា​ឆ្នាំ​២០២០ ហើយ​រយៈ​ពេល​ពីរ​ឆ្នាំ​ក្រោយ Lucid ទំនងជាបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកាសចេញរថយន្តអគ្គិសនីមហាកម្លាំងរបស់ខ្លួន ដែល​នឹង​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់រថយន្ត Tesla Model S Plaid។

ពាណិជ្ជកម្ម

តាមវីដេអូខ្លីរបស់ Lucid បាន​ឲ្យតម្រុយពីគ្រឿងមេកានិចមួយ​ចំនួន​ដែល​ទំនងជា​បង្ហាញ​អំពី​ក្រឡេ​ក្រោយ​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​ភ្លោះ​អាច​ផលិត​កម្លាំងបាន​ជិត ១៣៤១សេះ។ បូកជាមួយ​ម៉ូទ័រមួយនៅផ្នែកខាងមុខ អាច​ធ្វើ​ឲ្យកម្លាំង​សរុប​ឡើង​ដល់ប្រមាណ ១៦០៩​សេះ​ឯណោះ។

ជាមួយ​កម្លាំងដ៏មហិមានេះអាចធ្វើឲ្យរថយន្ត Lucid Air ប្រភេទ​ថ្មី មាន​ថាមពលខ្លាំងក្លាជាង និង​ស្ទុះ​ជាង​រថយន្ត Tesla Model S Plaid ដែល​អាចមានន័យថាការស្ទុះពី ០ ដល់ ១០០គ.ម/ម៉ អាចចំណាយពេល​មិន​ដល់ ២វិនាទីនោះទេ៕

Sponsored