ឡាន Chevrolet Silverado អគ្គិសនី មានអ្នកកក់ទុក ១៥ម៉ឺនគ្រឿងបាត់

[ទីផ្សារបរទេស] រថយន្ត Chevrolet Silverado EV ដែល​ជា​គូប្រជែងខ្លាំងក្លាមួយរបស់ Ford F-150 Lightning កំពុង​តែ​ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអតិថិជនដែលមានសក្ដានុពល ត្បិតថារថយន្តនេះ​មិនទាន់ចេញលក់លើទីផ្សារក្ដី។

តាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុន General Motors កាលពី​ដើម​សប្ដាហ៍​បានឲ្យដឹងថារថយន្ត Silverado EV ទទួលបានការកក់ទុក​រហូតដល់ ១៥ម៉ឺន​គ្រឿងពីសំណាក់អតិថិជនដែលមានសក្ដានុពល ហើយ ៦៥% នៃ​អតិថិជនដែលចាប់​អារម្មណ៍​គឺជារថយន្តថ្មីសម្រាប់ម៉ាក Chevrolet។

ពាណិជ្ជកម្ម

រថយន្ត Silverado ប្រភេទអគ្គិសនីបានបង្ហាញចេញកាលពីខែមករា ប៉ុន្តែពេលនេះ Chevrolet កំពុង​តែ​ដុស​ចាត់​បង្ហើយ​លើ​រថយន្ត​នេះ។ គួរដឹងថាក្រោយការបង្ហាញចេញជាផ្លូវការ Chevrolet បានប្រកាសថា Silverado EV ប្រភេទ RST First Edition បានលក់ចេញអស់ក្នុងពេល​ត្រឹម ១២នាទី។

នាយកប្រតិបត្តិក្រុមហ៊ុន GM បានឲ្យដឹងផងដែរថា GM ទទួលបានការកក់​ចំនួន ៨ម៉ឺន​គ្រឿង សម្រាប់រថយន្ត GMC Hummer EV ដែល​មានតម្លៃចាប់ពី ៧៩ ៩៩៥ដុល្លារ នៅសហរដ្ឋអាមេរិក ហើយអតិថិជនដែលបានកក់មាន ៤២% គឺជាអតិថិជនថ្មី៕

Sponsored