ឡាន Lotus Emira V6 First Edition ចេញតម្លៃជាផ្លូវការ ចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុនរថយន្តអង់គ្លេស Lotus បានប្រកាសពីតម្លៃនៃរថយន្ត Evira V6 First Edition ជាផ្លូវការ ដោយចាប់ពី ១០៤ ០៦៥ដុល្លារ នៅចក្រភពអង់គ្លេស និង ១១២ ៤៥០ដុល្លារ នៅប្រទេសអាល្លឺម៉ង់។

រថយន្ត Lotus Emira ក៏នឹងចេញប្រភេទ Base Model ដែលប្រើម៉ាស៊ីន AMG ទំហំ ៤ស៊ីឡាំងដែរ នៅឆ្នាំ២០២៣ ហើយវានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៨២ ១៥៥ដុល្លារ នៅចក្រភពអង់គ្លេស។

ពាណិជ្ជកម្ម

រថយន្ត Lotus Emira V6 First Edition បំពាក់ម៉ាស៊ីន Toyota 2GR-FE ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ជាមួយនឹង Edelbrock 1740 supercharger មានកម្លាំង ៤០០សេះ និងកម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខដៃ ឬ លេខអូតូ ៦វគ្គ។

រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៣វិនាទី សម្រាប់ប្រភេទលេខដៃ និង ៤,២វិនាទី សម្រាប់ប្រភេទលេខអូតូ ខណៈល្បឿនអតិបរមារបស់វាអាចឡើងដល់ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត Lotus Emira V6 First Edition នេះនឹងផ្តល់ជម្រើស ៦ពណ៌ គឺ Seneca Blue, Magma Red, Hethel Yellow, Dark Verdant, Shadow Grey និង Nimbus Grey៕

Sponsored