ឡូយណាស់! ឡានវ៉ែនអគ្គិសនី Volkswagen ID. Buzz Cargo សាកម្តងជិះបាន ៤១៣គ.ម៉ តម្លៃខ្ទង់ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសចេញតម្លៃនៃរថយន្តអគ្គិសនី ID. Buzz Cargo សម្រាប់ទីផ្សារចក្រភពអង់គ្លេសជាផ្លូវការ។

រថយន្តប្រភេទវ៉ែនអគ្គិសនីនេះផ្តល់ជម្រើស ២ ម៉ូដែល គឺ Commerce តម្លៃចាប់ពី ៤៦ ៣០០ដុល្លារ និង Commerce Plus តម្លៃចាប់ពី ៥១ ៥០០ដុល្លារ។

ពាណិជ្ជកម្ម

រថយន្ត ID. Buzz Cargo ប្រើគ្រោងឆ្អឹង MEB platform ដែលមានប្រវែងតួខ្លួន ៤,៧ម៉ែត្រ ទទឹង ១,៩ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩ម៉ែត្រ។ វាផ្តល់ជម្រើស ៨ពណ៌ខុសៗគ្នា គឺ Candy White, Lime Yellow, Energetic Orange, Starlight Blue, Bay Leaf Green, Mono Silver, Deep Black និង ពណ៌ two-tone ដែលគួបផ្សំរវាងពណ៌ Candy White ជាមួយ Starlight Blue។

គួរឲ្យដឹងថា រថយន្ត ID. Buzz Cargo បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំង ២០១សេះ ប្រើប៉ុងមុខ។ វាផ្តល់ចម្ងាយបើកបរសរុប ៤១៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

Sponsored