អាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ ២ ៣៧០ គីឡូម៉ែត្រ?

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Chery Fulwin A8L ប្រភេទ plug-in hybrid ផ្តល់ជូននូវចម្ងាយបើកបរបានឆ្ងាយបំផុត ដោយបានបំបែកកំណត់ត្រា Guinness World Record ជាមួយតម្លៃលក់ចាប់ពី ១៥ ១០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

Chery Fulwin A8L ត្រូវបានផលិតឡើងនោះលើគ្រោងឆ្អឹង Chery M3X platform មានប្រវែងតួខ្លួនសរុប ៤ ៧៩០ ម.ម ទទឹង ១ ៨៤៣ ម.ម កម្ពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៧៩០ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣០១ សេះ និងកម្លាំងរមួល ៤៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០គីឡូម៉ែត្រ នៅពេលសាកពេញម្តង។
  • ម៉ាស៊ីន plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបានសរុប ៣៥៥ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៨,៦៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៤៥គីឡូម៉ែត្រ នៅពេលសាកពេញម្តង (សាកបានពី ៣០ ទៅ ៨០ភាគរយ ចំណាយពេល ១៩នាទី) អាចបើកបរបានចម្ងាយសរុប ២ ១០០គីឡូម៉ែត្រ និងមានកម្រិតស៊ីប្រេង ៤,២លីត្រ ក្នុងរយៈចម្ងាយបើកបរ ១០០គីឡូម៉ែត្រ មានល្បឿនអតិបរមា ២០៥គ.ម/ម៉ោង។

សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ មានលក្ខណៈបែបស្ព័រដោយផ្នែកខាងមុខទទួលបានការរចនាថ្មីទៅលើចង្កៀង និងទទួលបានការរចនាជាមួយប៉ាណាបែប Polygonal honeycomb design និងបំពាក់ជាមួយឡូហ្គូល Fulwin នៅផ្នែកខាងក្រោយ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ ដល់ ១៩អ៊ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មានជីឌីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កំសាន្ត touchscreen ថ្មីទំហំ ១៥,៦ អ៊ីញ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ក៏ដូចជាបាសសម្លេងប្រភេទ Sony ចំនួន ៨ចំនុច កន្លែងសាកថ្មឥតខ្សែទំហំ ៥០វ៉ាត់ កាមេរ៉ា ៥៤០ដឺក្រេ ពោងសុវត្ថិភាពចំនួន ១០ចំនុច និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ L2+ ។

អ្វីដែលពិសេសជាងនេះទៅទៀតគឺ ក្រុមហ៊ុន Chery បានធ្វើការប្រកាសថា រថយន្ត Chery Fulwin A8L របស់ពួកគេបានបំបែកកំណត់ត្រា Guinness World Record ក្នុងនាមជារថយន្ត PHEV ដោយអាចបើកបរបានចម្ងាយឆ្ងាយបំផុតដល់ ២ ៣៦៩,៩១៥ គីឡូម៉ែត្រ លើសទិន្នន័យដែលបញ្ជេញដោយ CLTC នៅក្នុងកម្មវិធី Hainan Island Challenge ខណៈព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានបង្ហាញចេញនោះឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម