មេផ្នែកស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន BMW លោក Klaus Froehlich បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនអាល្លឺម៉ង់នេះនឹងមានលក់រថយន្ត SUV ប្រើអ៊ីដ្រូហ្សែន។
លោក Froehlich បានប្រាប់ទៅកាន់ Auto News Europe ថា បច្ចេកវិទ្យាអ៊ីដ្រូហ្សែនដែល BMW កំពុងអភិវឌ្ឍ ដែលជាការចាប់ដៃសហការគ្នាជាមួយ Toyota នឹងធ្វើឲ្យរថយន្តអ៊ីដ្រូហ្សែនរបស់ខ្លួនកាន់តែអស្ចារ្យ។
យ៉ាងណាក៏ដោយ រថយន្តប្រើអ៊ីដ្រូហ្សែនជាទូទៅ មានតម្លៃថ្លៃជាងរថយន្តអគ្គិសនីសុទ្ធ រហូតដល់ទៅ ១០ដងឯណោះ។
លោក Froehlich ក៏បានបញ្ជាក់បន្ថែមឲ្យដឹងផងដែរថា BMW នឹងចេញលក់រថយន្តដ៏ល្បីរបស់ខ្លួនម៉ូដែល X6 និង X7 ដោយបំពាក់ម៉ាស៊ីនប្រើអ៊ីដ្រូហ្សែនវិញ៕