ក្រុមហ៊ុន Albermo ចេញកញ្ចប់តែងខ្លួនតម្លៃជាង ១ពាន់ដុល្លារ អោយ Toyota Raize

ក្រុមហ៊ុនជំនាញកែច្នៃរថយន្ត Albermo មកពីប្រទេសជប៉ុនបានធ្វើការបញ្ចេញនូវផលិតពិសេសថ្មី (bodykit)របស់ខ្លួន ដែលផលិតឡើងសម្រាប់តែរថយន្ត Toyota Raize ឬ Daihatsu Rocky(លើទីផ្សារមួយចំនួន) ក្នុងការជួយអោយរថយន្តនេះមានរូបរាងដូចរថយន្ត​ Lamborghini Urus។

ជាមួយកញ្ចប់តែងខ្លួន bodykit នេះ ត្រូវបានផលិតឡើងកដោយផ្តោតសំខាន់ទៅលើផ្នែកខាងមុខ ខណៈនៅផ្នែកខាងក្រោយមានការកែលម្អបន្តិចបន្តួច។ ដោយប៉ាណា និងកាងនៃផ្នែកខាងមុខបានផ្លាស់ប្តូរថ្មី ដោយជំនួសមកវិញជាមួយប៉ាណា និងកាងថ្មី ដែលមានរន្ធខ្យល់ធំជាងមុន និងមានរូបរាងដូចផ្នែកខាងមុខនៃរថយន្ត​ Lamborghini Urus បន្ថែមពីនេះវាក៏បានបំពាក់ថ្មីជាមួយថាសកង់ពីរពណ៌ថ្មី ដែលស្ព័រជាងមុន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះតម្លៃនៃកញ្ចប់នៃគ្រឿងតែងខ្លួននេះមានតម្លៃសរុប ១ ៣៧៥ដុល្លារ ដោយកាងមុខមានតម្លៃ ៩៥២ដុល្លារ, ប៉ាណាមានតម្លៃ ៨៨ដុល្លារ និងស្លាបក្រោយ(Spoiler) មានតម្លៃ ៣៣៥ដុល្លារ។

រថយន្ត Toyota Raize ដំណើរការដោយម៉ាស៊ីនចំណុះ ១.០លីត្រ មានកម្លាំង ៩៨សេះ និងកម្លាំងរមួល ១៤០ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ D-CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម