ចេញហើយ! GMC Yukon Denali Ultimate ឆ្នាំ២០២៣ កាន់តែទំនើប ជាមួយនឹងបច្ចេកវិទ្យាដ៏ពិសេសមួយ

ជាលើកដំបូងបង្អស់មិនធ្លាប់មាន ក្រុមហ៊ុន GMC បានបន្ថែម Option កំពូលគឺ «Ultimate» សម្រាប់ម៉ូដែល Yukon Denali ដែលជួយឲ្យវាកាន់តែទំនើប ប្រណីត និងផាសុកភាពខ្ពស់បំផុត ព្រមទាំងបន្ថែមមុខងារពិសេសថ្មី គឺ Super Cruise។

ប្រព័ន្ធមុខងារជំនួយការបើកបរ Super Cruise នេះ នឹងអនុញ្ញាតឲ្យរថយន្ត GMC Yukon Denali Ultimate ឆ្នាំ២០២៣ អាចជំនួសដៃអ្នកបើកបរនៅលើផ្លូវហាយវ៉េបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត SUV ដ៏ពិសេសនេះ មានបំពាក់ពូកស្បែកគ្រប់ទាំង ៣ជួរ ខណៈកៅអីជួរមុខអាចសារ៉េបាន ១៦បែប ហើយមានមុខងារម៉ាស្សាទៀតផង។ ក្រៅពីនោះ វាក៏មានបំពាក់ប្រព័ន្ធសំឡេង Bose Premium Series ១៨គ្រាប់, អេក្រង់កម្សាន្តទំហំ ១០,២អ៊ីញ មានមុខងារ Apple CarPlay និង Android Auto, Wi-Fi hotspot, Amazon Alexa និង កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ ផងដែរ។

GMC Yukon Denali Ultimate ឆ្នាំ២០២៣ មានជម្រើសម៉ាស៊ីនសាំងចំណុះ ៦,២លីត្រ ទំហំ ៨ស៊ីឡាំង និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០លីត្រ Duramax turbodiesel ហើយដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ ថែមទាំងមានមុខងារពិសេសដូចជា Magnetic Ride Control, Air Ride Adaptive Suspension, Active Response 4WD ក៏ដូចជា electronic limited-slip differential និង Auto Track two-speed transfer case ទៀតផង។

យ៉ាងណាក៏ដោយ ចំពោះតម្លៃនៃរថយន្ត GMC Yukon Denali Ultimate ឆ្នាំ២០២៣ មិនទាន់ត្រូវបានបង្ហាញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម