Toyota Corolla Altis GR Sport ឆ្នាំ២០២២ ដាក់លក់ក្នុងនៅប្រទេសថៃ តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវរថយន្តម៉ូឌែល Corolla Altis GR Sport ស៊េរីឆ្នាំ២០២២ ជាមួយនឹងរូបរាងបែបស្ព័រ ដែលទទួលបានពី Gazoo Racing សម្រាប់ទីផ្សារក្នុងប្រទេសថៃ។

សម្រាប់ការឌីហ្សាញនៃរថយន្ត Corolla Altis GR Sport ត្រូវបានអភិវឌ្ឍន៍ថ្មីទៅលើប៉ាណាខាងមុខ, អំពូលកាត់អ័ព្ទ, ថាសកង់ស្ព័រទំហំ ១៧អ៊ីង, កាងខាងក្រោយ និងឡូហ្គូ GR Sport នៅខាងក្រោយរថយន្តជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែលកាប៊ីនត្រូវបានឌីហ្សាញទ្បើងជាមួយនឹងកុងទ័របង្ហាញលើកញ្ចក់ HUD, រន្ធសាក USB Type C, កៅអីខាងមុខដែលអាចលៃតម្រូវបានដោយអគ្គិសនី, Paddle Shift, ផ្លឹតទឹកអូតូ, កញ្ចក់ការពារពន្លឺថ្ងៃ និងប្រព័ន្ធវាស់សម្ពាធកង់រថយន្ត TPMS។ បន្ថែមពីនេះ GR Sport ក៏បានបំពាក់មកនូវប្រព័ន្ធសុវត្ថិភាពស្តង់ដា Toyota Safety Sense ផងដែរ។

រថយន្ត GR Sport ប្រើប្រាស់ជាមួយជម្រើសម៉ាស៊ីន ២ប្រភេទដោយរួមមាន៖ ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ផលិតកម្លាំង ១៤០ សេះ និងកម្លាំងរមួល ១៧៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ ៧ វគ្គ CVT-i និងជម្រើសម៉ាស៊ីន Hybrid អាចផលិតកម្លាំង ១២២ សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ E-CTV និងបើកបរចម្ងាយ ១០០គ.ម ស៊ីសាំង ៤,២លីត្រ។

យ៉ាងណាមិញចំពោះរថយន្ត Toyota Corolla Altis GR Sport មាននូវជម្រើសពណ៌តួរខ្លួនដួូចជា៖ Red Mica Metallic, Platinum White Pearl និង Attitude Black Mica និងមានតម្លៃ ៣២ ១៦០ ដុល្លារ សម្រាប់ 1.8 GR Sport និង ៣៣ ៨៣០ ដុល្លារ សម្រាប់ HEV GR Sport៕

 ប្រភព៖ Sanook 

ផ្ទាំងផ្សាយពាណិជ្ជកម្ម