ដឹងតម្លៃរបស់រថយន្តឡង់គ្រីស័រ ២០២២ ពេលមកដល់កម្ពុជាហើយ!

ក្រោយពីមានការប្រកាសជាផ្លូវការអំពីរថយន្ត SUV ខ្នាតធំរបស់ក្រុមហ៊ុនតូយ៉ូតានៅទីផ្សារបរទេសរួចមក ពេលនេះមានការ៉ាស់ឡាននៅកម្ពុជាបានប្រកាសតម្លៃរថយន្ត តូយ៉ូតា ឡង់គ្រីស័រឆ្នាំ២០២២ ប្រភេទ VX-R ម៉ាស៊ីនសាំងថ្មីចំណុះ ៣,៥ លីត្រ ៦ស៊ីឡាំង Twin-Turbo កម្លាំង ៤០៩សេះ កម្លាំងរមួល ៦៥០ញ៉ូតុនម៉ែត្រ ដំណើការដោយប្រអប់លេខ ១០វគ្គស្វ័យប្រវត្តិ។

រូបភាពតំណាង

តម្លៃត្រូវបានប្រកាសដោយការ៉ាស់ឡាន Hengheng Auto ដោយតម្លៃមានការប្រែប្រួលទៅតាមខែដែលអតិថិជនចង់ទទួលយករថយន្ត យកទៅប្រើប្រាស់៖

  • ប្រសិនបើយករថយន្តនៅខែ សីហា (ខែ៨) មានតម្លៃ ២០៨ ៥០០ដុល្លារសហរដ្ឋអាមេរិច
  • ប្រសិនបើយករថយន្តនៅខែ កញ្ញា (ខែ៩) មានតម្លៃ ១៨៥ ០០០ដុល្លារសហរដ្ឋអាមេរិច

កាលពីថ្មីៗកន្លងទៅយើងក៏ធ្លាប់ទទួលបានតម្លៃរថយន្តស៊េរីថ្មីនេះ ពីបណ្តារប្រទេសជិតខាងរបស់យើងគីប្រទេសវៀតណាមដែលមានតម្លៃរហូតដល់ទៅជាង ២៦ម៉ឺនដុល្លារសហរដ្ឋអាមេរិច (ចុចទីនេះដើម្បីអានលម្អិត)

ផ្ទាំងផ្សាយពាណិជ្ជកម្ម
រូបភាពតំណាង

ជាមួយគ្នានេះដែរការបរិយាយពីលក្ខណៈពិសេសរបស់រថយន្ត ដែលមានបំពាក់មកជាមួយគឺមាន ឧបករណ៌បំពងសម្លេង JBL ១៤ចំណុច។ ទាំងនេះជាអ្វីដែលយើងឃើញពីការបង្ហោះរបស់ការ៉ាស់ឡាននោះ យ៉ាងណាមិញសម្រាប់លក្ខណៈលម្អិតយើងមិនទាន់ដឹងថាមានអ្វីបន្ថែមទៀតឡើយ។ ប៉ុន្តែបើតាមព័ត៌មានដែលយើងខ្ញុំធ្លាប់ចេញផ្សាយកន្លងទៅ (អានលម្អិតនៅទីនេះ!) រថយន្តនេះត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹងថ្មីឈ្មោះថា TNGA និងមានទម្ងន់ស្រាលជាងមុនចំនួន ២០០គីឡូក្រាម។ ក្រុមហ៊ុន Toyota បាននិយាយថា ពួកគេបានធ្វើការឌីស្សាញគ្រោងតួរខ្លួនរថយន្តឡើងវិញ ដើម្បីអោយការបើកបរផ្លូវលំបាក(Off-Road)កាន់តែប្រសើរ បន្ថែមជាមួយការបំពាក់ប្រព័ន្ធ Electronic Kinetic Dynamic Suspension(E-KDSS) ថ្មីដំបូងគេលើពិភពលោក និង Multi-Terrain Monitor ដែលបង្ហាញពីឧបសគ្គភ្លាមៗ និងជ្រើសរើសជម្រើសការបើកបរល្អបំផុតផងដែរ។

រូបភាពតំណាង

បន្ថែមពីនេះឡង់គ្រីស័រថ្មី ឆ្នាំ ២០២២ ក៏បានបំពាក់ជាមួយកញ្ចាប់សុវត្តិភាព TSS ដែលមានមុខងារជំនួយដល់ការបើកបរថ្មីគួរអោយកត់សម្គាល់ចំនួន ២គឺ Pre-collision system និងEmergency Steering and Crash avoidance។

រូបភាពតំណាង

ទោះជាយ៉ាងនេះក្តី យើងមិនទាន់ឃើញមានការប្រកាសចេញជាផ្លូវការ ពីក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅឡើយទេ ហើយក៏មិនដឹងថាក្រុមហ៊ុននឹងនាំយករថយន្តប្រភេទអ្វី សម្រាប់ទីផ្សារកម្ពុជាឡើយ ព្រោះបើគិតពីម៉ូដែលមុនគឺក្រុមហ៊ុនផ្លូវការ នាំចូលរថយន្តប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត។ ខាងក្រោមនេះជាការបង្ហោះ ហើយបងប្អូនអាចសួរព័ត៌មានលម្អិតពីការ៉ាស់ឡាននោះបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម