ដឹងថ្ងៃ Ford នឹងផលិតឡាន Bronco ឆ្នាំ២០២១ ហើយ!

ថ្មីៗនេះ មានការលេចឮដំណឹងមកថា រថយន្ត Ford Bronco ដែលអតិថិជនបានបញ្ជាទិញ នឹងត្រូវចាប់ផ្តើមផលិតនៅខែមិនា ឬមេសា ឆ្នាំ២០២១។

រូបថតមួយសន្លឹកត្រូវបានបង្ហោះនៅលើ Forum មួយឈ្មោះ Bronco6g បង្ហាញឲ្យឃើញប្រភពពីកម្មវិធី Precision Inventory Management ដែលឈ្មួញរថយន្តប្រើសម្រាប់គ្រប់គ្រងការបញ្ជាទិញរថយន្តថ្មីពីក្រុមហ៊ុន Ford និង Lincoln។ ក្នុងនោះដែរ វាបង្ហាញឲ្យឃើញថា រថយន្ត Bronco ត្រូវគេរំពឹងថានឹងចាប់ផ្តើមផលិតនៅខែមិនា ឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះជាយ៉ាងណា រថយន្តជាច្រើនម៉ូដែល ដែលមាននៅក្នុងនោះ ភាគច្រើនតែងតែយឺតយ៉ាវ ១ខែ ដូច្នេះសង្វាក់ផលិតកម្មនៃរថយន្ត Bronco ទំនងអាចកើតឡើង នៅក្នុងខែមេសា ឆ្នាំ២០២១។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Ford ធ្លាប់បានអះអាងថា ពេលប្រគល់រថយន្ត Bronco ឲ្យអតិថិជន នឹងចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២១ ដូច្នេះវាធ្វើឲ្យដំណឹងខាងលើ ទំនងជាអាចកើតឡើងពិតមែន នៅក្នុងខែមិនា ឬមេសា។

រថយន្ត Ford Bronco ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ សម្រាប់ប្រភេទ Base Model នៅលើទីផ្សារសហរដ្ឋអាមេរិក ខណៈប្រភេទកប់មានតម្លៃដល់ ៦០ ៨០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម