តូយ៉ូតាបង្ហាញរថយន្តអគ្គិសនីគំរូថ្មី bZ4X ប្រភេទ SUV រូបរាងមិនធម្មតា សម្រាប់ឆ្នាំ២០២២

នៅពេលនេះ តូយ៉ូតាបានចាប់ផ្តើមបោះជំហានកាន់តែធំ សម្រាប់ទីផ្សារផលិតរថយន្តអគ្គិសនី ដោយពេលនេះក្រុមហ៊ុនបានធ្វើការបញ្ចេញរថយន្តអគ្គិសនីគំរូ Toyota bZ4X ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងនៅក្នុងប្រភេទថ្មី BEV (Battery Electric Vehicles) ស្ថិតនៅក្រោមឈ្មោះថ្មី “bZ” (Beyond Zero)។ រថយន្តនេះត្រូវបានផលិតឡើងគ្រោងឆ្អឹងថ្មី e-TNGA ដោយបានចូលរួមសហការជាមួយក្រុមហ៊ុនផលិតរថយន្ត Subaru។ នៅក្នុងន័យនេះ សម្រាប់សង្វាក់ផលិតកម្មនៃរថយន្តនេះ នឹងមានការរួមបញ្ចូលគ្នានៃគុណភាពជាប់ធន់របស់តូយ៉ូតា និងបច្ចេកវិទ្យាវិលកង់បួនដ៏ទំនើប All-Wheel Drive របស់ ស៊ូបារូ (Subaru)។

ជាមួយនឹងកម្លាតកង់មុខ​-ក្រោយ វែង និងមុខខ្លី bZ4X ការរចនានៅផ្នែកខាងក្រៅមើលទៅពិតជាស្រដៀងទៅនឹងរថយន្តគំរូរបស់ Subaru ផងដែរ។ សម្រាប់រូបរាងផ្នែកខាងក្នុង ក្រុមហ៊ុនតូយ៉ូតាបានបង្ហាញថា​  រថយន្តនេះផ្តោតសំខាន់លើផាសុកភាព “Open-Concept” ផ្តល់នូវភាពធំទូលាយ ដោយបានទម្លាក់កុងទ័រ និងតាបឡូទាំងមូលអោយទាបបន្តិច ក្រោមដៃចង្កូត ដើម្បីអោយមើលឃើញកាន់តែច្បាស់ ងាយស្រួល សម្រាប់ការបើកបរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរយៈរូបភាព រថយន្តនេះនឹងជារថយន្តលក្ខណះគ្រួសារ ដែលមានកៅអី ២ជួរ ដែលអាចអង្គុយបានសមាជិក ៥នាក់។ ទោះបីជាមិនមានការបង្ហាញទំហំស្តីពីរូបរាងខាងក្រៅ និងក្នុងក៏ដោយ ប៉ុន្តែរថយន្តមើលទៅមានរូបរាងតូចជារថយន្ត​ Toyota RAV4។ សម្រាប់រថយន្តប្រភេទអគ្គិសនី ជាទូរទៅគឺមានគម្លាតកង់មុខ-ក្រោយវែង ដើម្បីងាយស្រួលក្នុងការរៀបចាំសម្រាប់អាគុយអគ្គិសនីនៅខាងក្រោម។

រថយន្តនេះនឹងត្រូវផលិតដោយរោងចក្រនៅប្រទេសជប៉ុន និងចិន ដែលគ្រោងនឹងដាក់លក់សម្រាប់ទីផ្សារពិភពលោកនៅពាក់កណ្តាលឆ្នាំ ២០២២។ សម្រាប់លក្ខណះលម្អឹតបច្ចេកទេសផ្សេង សម្រាប់ប្រភេទទីផ្សារអាមេរិចខាងជើង នឹងត្រូវបញ្ចេញនៅប៉ុន្មានខែខាងមុខនេះ។ ហើយរថយន្ត bZ4X នឹងស្ថិតក្នុងចំនោមរថយន្តប្រភេទអគ្គិសនី (Battery Electric Vehicles), ប្រភេទប្រើប្រាស់ចំហាយទឹក Hydrogen Fuel Cells, ប្រភេទអាគុយហាយប្រ៊ីត (Hybrids) និង Plug-in Hybrids នៃចំណែកទីផ្សារ ៤០% របស់រថយន្តទាំងអស់ដែលលក់ក្នុងទីផ្សារសហរដ្ឋអាមេរិច។ ក្រុមហ៊ុនផ្ទាល់មានគម្រោងបង្កើតរថយន្តអគ្គិសនីអោយបាន ៧០ប្រភេទ សម្រាប់ដាក់លក់នៅលើទីផ្សារពិភពលោក ត្រឹមឆ្នាំ២០២៥ ដោយនៅក្នុងរថយន្តប្រភេទដឹកក៏មានដូចគ្នាអញ្ចឹងដែរ។

Hydrogen Fuel Cells
ផ្ទាំងផ្សាយពាណិជ្ជកម្ម